ខ្សែការពាររបស់ Barcelona មួយរូបអាចនឹង ត្រូវអវត្តមាន២ឬ៣សប្តាហ៍
ក្លិប Barcelona ត្រូវអវត្តមានខ្សែការពារសញ្ជាតិបារាំងគឺកីឡាករ Jeremy Mathieu ប្រហែលជា២ឬ៣សប្តាហ៍ដោយសារបញ្ហារបួស។
យោងតាមរបាយការណ៍របស់ Xinhua បាននិយាយថា កីឡាករ Mathieu បានរងរបួសត្រង់សាច់ដុំកំភួនជើងខាងស្តាំ អំឡុងពេលដែលក្លិប Barcelona រងបរាជ័យ ០ទល់និង១ នៅក្នុងទឹកដីខ្លួនឯងពេលប៉ះ Celta Vigo តែទោះយ៉ាងណាក៏ដោយកីឡាកររូបនេះព្យាយាមលេងពេញ៩០នាទីជាមួយនឹងកីឡាករ Macherano នៅតំបន់ការពារកណ្តាល ។
ដោយសារបញ្ហារបួសកីឡាកររូបនេះនិងត្រូវអវត្តមានពេលក្លិប Barcelona ធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Ajax នៅក្នុងការប្រកួត UEFA Champion League ។ ហើយកីឡាកររូបនេះនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ២ប្រកួតនៅ La Liga ។
ដោយសារអវត្តមានកីឡាករ Mathieu ដូចនេះគ្រូបង្វិក Barcelona លោក Luis Enrigue អាចនិងដាក់កីឡាករ Gerard Pigue រឺ កីឡាករ Marc Bartra មកជំនួសវិញខណៈដែលកីឡាករ Thomas Vermaelenអាចត្រលប់មកវិញផងដែរក្រោយជាសះស្បើយពីរបួស ។
អត្ថបទដោយ ៖ Mr. Ball
ខ្សែការពាររបស់ Barcelona មួយរូបអាចនឹង ត្រូវអវត្តមាន២ឬ៣សប្តាហ៍
Reviewed by Unknown
on
7:21 PM
Rating:

No comments: