សាកទាយលទ្ធផលលេងមើលតើ Real Madrid ឈ្នះ Liverpool ទៀតអត់ ?
នៅម៉ោង ២:៤៥ រំលងអធ្រាតយប់នេះក្លិប Real Madrid បានបើកទ្វារទឹកដី Santiago Benabeu ស្វាគមន៍ក្រុមភ្ញៀវ Liverpool ក្នុងការប្រកួត UEFA Champion League ។ ដែលកាលពីជំនួបលើកមុនក្លិប Real Madrid បានយកឈ្នះ ៣ទល់និង០ លើក្លិប Liverpool ។
ក្នុងជំនួបនេះដែរក្លិប Real Madrid មានកីឡាកររបួសមួយចំនួនដូចជា ៖ Jese ( រងរបួសជង្គង់ ) Cavrjal ( សរសៃពួរ ) Fabio Coentrao ( រងរបួសជង្គង់ ) ដោយឡែកកីឡាករ Gareth Bale ដែលអវត្តមានពេលជួប Liverpool លើកមុន ពេលនេះអាចចូលហ្វឹកហាត់បានធម្មតាហើយ ហើយសង្ឃឹមថានឹងអាចលេងបានផងដែរ ។
កីឡាករដែលអាចជាប់ជម្រើស១១នាក់របស់ Real Madrid ៖ Cassillas ; Arbeloa; Pepe ; Ramos ; Marcelo ; Modric ; Kroos ; Rodriguez ; Isco ; Ronaldo ; Benzema ។
ដោយឡែកក្លិប Liverpool ក៏មានកីឡាកររបួសមួយចំនួនដែរដូចជា ៖ កីឡាករ Flanagan ( របួសជង្គង់ ) កីឡាករ Sakho ( របួសភ្លៅ ) កីឡាករ Suso ( របួសកំភួនជើង ) ខណៈកីឡាករ Enrigue ( របួសជង្គង់ ) ដោយឡែកខ្សែប្រយុទ្ធដ៏សំខាន់របស់ Liverpool គឺកីឡាករDaniel Sturridge អាចចូលហ្វឹកហាត់បានហើយ តែគ្រូបង្វិករបស់ Liverpool លោក Rodger បាននិយាយថារូបគេប្រហែលជាមិនអាចលេងបានទេនៅជំនួបនេះ ហើយរូបគេប្រហែលអាចនិងអវត្តមានជំនួបដ៏សំខាន់នៅ Premier League ចុងសប្តាហ៍នេះផងដែរពេលប៉ះ Chelsea ។
កីឡាករដែលអាចជាប់ជម្រើស១១នាក់របស់ Liverpool មាន ៖ Mignolet ; Johnson ; Skertel ; Lovren ; Monero ; Henderson ; Allen ; Gerrard ; Sterling; Coutinho ; Balotelli
សូមព្យាករណ៍លទ្ធផលគូនេះ Real Madrid ៣-0 Liverpool
តើប្រិយមិត្តយល់យ៉ាងណាដែរសំរាប់គូនេះ ?
ប្រភព ៖ uefa
អត្ថបទ ៖ Mr Ball
សាកទាយលទ្ធផលលេងមើលតើ Real Madrid ឈ្នះ Liverpool ទៀតអត់ ?
Reviewed by Unknown
on
11:36 PM
Rating:

No comments: