យប់មិញក្លិប Byern Muich និង Chelsea សុទ្ធតែឈ្នះយ៉ាងចាស់ដៃ
ក្នុងការប្រកួត UEFA Champion League កាលពីយប់មិញការប្រកួតក្នុងពូលE ក្លិបជើងខ្លាំងអាល្លឺម៉ង់ Bayern Munich បានបំបាក់ម្ចាស់ផ្ទះ Roma ដោយលទ្ធផល ៧ទល់នឹង១ ។ ដែល៧គ្រាប់ Bayern Munich រកបានដោយកីឡាករ Arjen Robben ចំនួនពីរគ្រាប់ (នៅនាទីទី៩ និងនាទីទី៣០) កីឡាករ Gotze (នាទីទី ២៣) កីឡាករ Robert Lewandowski (នាទីទី២៥) កីឡាករThomas Muller(នាទីទី៣៦) កីឡាករ Franck Ribery (នាទីទី ៧៨) និង Sharqiri (នាទីទី៨០) ។ ចំណែកការប្រកួតមួយគូទៀតក្នុងពូលE នេះដែរ Mancity បានត្រឹមស្មើ ២ទល់នឹង២ ជាមួយក្លិប CSKA Moscow។
ដោយឡែកការប្រកួតកាលពីយប់មិញនេះដែរក្នុងពូលG ក្លិបChelsea ក្នុងនាមជាម្ចាស់ផ្ទះបានបំបាក់ក្រុមភ្ញៀវ Maribor មិនអោយតដៃរួចដោយលទ្ធផល ៦ទល់នឺង០ ។ ដោយនៅតង់ទី១កីឡាករ Lioc Remy បានបើកការនាំមុខអោយ Chelsea នៅនាទីទី១៣ បន្ទាប់មកកីឡាករ Dier Drogba ស៊ុតបញ្ចូលនៅនាទីទី២៣ (បាល់ប៉ណាល់ទី)បន្ថែមការនាំមុខអោយ Chelsea ចំណែកកីឡាករ John Terry រកបានគ្រាប់ទីបីសំរាប់ Chelsea នៅនាទីទី៣១ ។ ចូលតង់ទី២ នាទីទី៥៦ ខ្សែការពារ Maribor កីឡាករ Mitja Viler ធ្វើអោយចូលទីខ្លួនឯងដែលនេះជាគ្រាប់ទី៤សំរាប់ Chelseaដោយឡែកគ្រាប់ទី៥និងទី៦របស់ Chelsea រកបានដោយកីឡាករ Eden Hazard នៅនាទីទី ៧៧ (បាល់ប៉េណាល់ទី) និងមួយគ្រាប់ទៀតនៅនាទីទី ៩០ ។ ចំណែកមួយគូទៀតក្នុងពូល G នេះដែរគឺក្លិប Schalke បានយកឈ្នះយ៉ាងត្រដាបត្រដួសលើក្លិប Sporting Lisbon ដោយលទ្ធផល ៤ទល់នឹង៣។
លទ្ធផលគូផ្សេងទៀតកាលពីយប់មិញ
ក្នុងពូល F
Bacelona 3-1 Ajax
Apeol Nicosia 0-1 PSG
ក្នុងពូល H
Porto 2-1 Athlectic Bilbao
Bate 0-7 Shaktar Donetsk
យប់មិញក្លិប Byern Muich និង Chelsea សុទ្ធតែឈ្នះយ៉ាងចាស់ដៃ
Reviewed by Unknown
on
11:12 PM
Rating:
Reviewed by Unknown
on
11:12 PM
Rating:




No comments: