Karim Bezema និយាយថាយើងត្រូវការក្លិប Barcelona ក្នុងក្របខណ្ឌ La Liga
ខ្សែប្រយុទ្ធ Real Madrid កីឡាករ Karim Benzema បាននិយាយថាយើងត្រូវការអោយ Barcelona
បន្តក្នុងក្របខណ្ឌ La Liga ទោះបីជា Catalonia បានធ្វើប្រជាមតិដើម្បីឯករាជ្យក៏ដោយ ។
នៅដើមសប្តាហ៍នេះប្រធាន League នៃប្រទេសអេស្ប៉ាញលោក Javier Tebas បាននិយាយថាក្លិប Barcelon និង Espayol អាចបញ្ឈប់ពីក្របខណ្ឌ La Liga ប្រសិនបើការបោះឆ្នោតនៃតំបន់ Catalonia ទទួលការឯកភាពដើម្បីទទួលបានឯករាជ្យនៅថ្ងៃ៩ ខែវិច្ឆកា ។
ប៉ុន្តែការនិយាយទៅកាន់អ្នកយកព័ត៌មានមុនពេលប្រកួតមិត្តភាពរបស់ប្រទេសបារាំងតតាំងជាមួយ Portugal និង Armenia ។ Benzema និយាយថានយោបាយមិនគួរប៉ះពាល់ដល់ La Liga ហើយប្រសិនបើក្លិប Barcelona ត្រូវចាកចេញនោះ League អាចនិងត្រូវចុះខ្សោយយ៉ាងខ្លាំង ហើយ Real Madrid និងត្រូវបាត់បង់គូប្រជែងដ៏អស្ចារ្យ ។
ពេលនិយាយទៅដល់ Real Madrid គេតែងតែនឹកឃើញដល់ Barcecola ។ នៅពេលក្លិបទាំងពីរ ប្រកួតគ្នាគេតែងគិតដល់កីឡាករកំពូលពីររូបគឺ Ronaldo នឹង Leo Messi តើមួយណាធ្វើបានល្អ ជាង ។ ដូច្នេះប្រសិនបើ Barcelona មិនអាចលេងក្នុងក្របខណ្ឌ La Liga មែននោះប្រាកដជាមានអ្នកគាំទ្រជាច្រើនទទួលការខកចិត្តជាខ្លាំង ។
ប្រភព ៖ realmadridnews
អត្ថបទ ៖ Mr Ball
Karim Bezema និយាយថាយើងត្រូវការក្លិប Barcelona ក្នុងក្របខណ្ឌ La Liga
Reviewed by Unknown
on
4:20 AM
Rating:
Reviewed by Unknown
on
4:20 AM
Rating:

No comments: