ជាការពិតណាស់ការបរិភោគនូវអ្វីដែលមានប្រយោជន៏អាចជួយថែរក្សានិង ការពាររាងកាយយើង ឲ្យមានសុខភាពល្អ។ ដោយហេតុនេះខ្ញុំសូមបង្ហាញនូវអត្ថប្រយោជន៏មួយចំនួនរបស់ជីនាងវងសម្រាប់់ជាការយល់ដឹងថ្ងៃនេះផងដែរ។
ជីនាងវងត្រូវបានយើងប្រើប្រាស់ជាគ្រឿងផ្សំជាមួយម្ហូបអាហារសម្រាប់បង់បន្ថែមក្នុងសម្លរនិង មុខ ម្ហូបជាច្រើនប្រភេទ។ព្រោះស្លឹកជីនាងវងមានក្លិនឈ្ងុយពិសេសដែលបានបង្កើនរស់ជាតិនិងខ្លិនដ៏
ពិសេសសម្រាប់មុខម្ហូប។
មិនតែប៉ុណ្ណោះជីនាងវងក៏ជាឱសថព្យាបាលរោគផងដែរដូចជា សម្រាប់បំបាត់ផ្តាសាយ បំបាត់អាការឆ្អល់ពោះ ហើមពោះ ជួយរំលាយអាហារប្រភេទសាច់ ជួយឱ្យអារម្មណ៍ស្ងប់ បំបាត់អារម្មណ៍ ធីងធោងវិលមុខ និងកាត់បន្ថយអារម្មណ៍តប់ប្រមល់។ហើយចំណែកត្រួយខ្ចីរបស់ជីនាងវងយកទៅបុកសម្រាប់ស្អំបំបាត់អាការឈឺសន្លាក់ឬបំបាត់អាការជាតិពិសពីសត្វទិចខាំ។
No comments: