លោក Roberto Mancini ចូលដឹកនាំក្លិប Inter Milan សារជាថ្មី
ក្លិប Inter Milan ទើបតែតែងតាំងលោក Roberto Mancini ជំនួសលោក Walter Mazzarri ដែលទើបតែត្រូវបណ្តេញចេញ ។
លោក Roberto Mancini ធ្លាប់បានដឹកនាំក្លិប Inter Milan ពេល៤ឆ្នាំគឺចន្លោះឆ្នាំ ២០០៤ដល់២០០៨ ដោយលោកបានជួយក្លិបនេះអោយទទួលជោគជ័យដូចជាឈ្នះពាន Italian Cup ចំនួន២ដង និង ពាន Italia Seria A ចំនួន ៣ដងផងដែរ ។ ហើយនៅឆ្នាំ២០០៨ លោកRoberto Mancini បានចាកចេញពីក្លិប Inter Milan ទៅដឹកនាំក្លិប Man City ជំនួសវិញ ។
ប្រធានក្លិប Inter Milan លោក Erik Thohir បានមានប្រសាសន៍ចំពោះការត្រលប់មកដឹកនាំសារជាថ្មីរបស់លោក Manciniថា '' គោលបំណងយើងចង់អោយក្លិបត្រលប់ទៅជាក្លិបកំពូលនៅអ៊ឺរ៉ុបសារជាថ្មីហើយវាជាមូលហេតុដែលយើងរីករាយនិងការត្រលប់មកវិញរបស់លោក Roberto Mancini '' ។
ហើយការប្រកួតដំបូងនៃការដឹកនាំសាជាថ្មីនេះលោក Mancini ត្រូវដឹកនាំក្លិប Inter Milan តតាំងនិងក្លិប AC Milan នៅថ្ងៃ ២៤ ខែ វិច្ឆិកា ។ គួរបញ្ជាក់ថាបច្ចុប្បន្នក្លិប Inter Milan កំពុងស្ថិតនៅលេខ ៩ ក្នុងក្របខណ្ឌ Italia A ដោយ១១ប្រកួត ឈ្នះ៤ ស្មើ៤ និងចាញ់៣ប្រកួត ហើយមាន១៦ពិន្ទុ ។
ប្រភព ៖ usatoday
អត្ថបទ ៖ Mr Ball
លោក Roberto Mancini ចូលដឹកនាំក្លិប Inter Milan សារជាថ្មី
Reviewed by Unknown
on
4:30 PM
Rating:
Reviewed by Unknown
on
4:30 PM
Rating:



No comments: