ការប្រើប្រាស់ថ្នាំកាល់ស្យូមច្រើនជាប្រចាំអាចប្រឈមនឹងជំងឺគាំងបេះដូងខ្ពស់
ការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវបានរកឃើញថា ការលេបថ្នាំកាល់ស្យូមជាប្រចាំអាចប្រឈមនឹងជំងឺគាំងបេះដូងខ្ពស់។ ថ្នាំប្រភេទនេះជាធម្មតា ច្រើនតែលេបដោយមនុស្សវ័យចំណាស់ដើម្បីធ្វើឲ្យឆ្អឹងរឹងមាំ និងការពារឆ្អឹងពុកផុយ។
ក្រុមអ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌលស្រាវជ្រាវមហារីកអាល្លឺម៉ង់បានតាមដានទៅលើមនុស្សចំនួន ២៣ ៩៨០ នាក់ អស់រយៈពេលជាងមួយទសវត្ស។ ពួកគេបានធ្វើការប្រៀបធៀបចំនួនអ្នក ជំងឺគាំងបេះដូងរវាងក្រុមដែលញ៉ាំថ្នាំកាល់ស្យូមជំនួយ និងក្រុមអ្នកដែលមិនញ៉ាំថ្នាំ។
ក្នុងចំណោមអ្នកមិនលេបថ្នាំកាល់ស្យូមចំនួន ១៥៩៥៩ នាក់ មានករណីគាំងបេះដូងកើតឡើងចំពោះមនុស្សចំនួន ៨៥១ ប៉ុណ្ណោះ ហើយបើប្រៀបធៀបគ្នា មនុស្សដែលលេបថ្នាំកាល់ស្យូមមានឱកាសប្រឈមនឹងជំងឺគាំងបេះដូង ៨៦ភាគរយច្រើនជាងមនុស្សធម្មតា។
មន្ទីរសុខាភិបាលនៃចក្រភពអង់គ្លេសបានឲ្យដឹងថា មនុស្សទូទៅមិនគួរលេបកាល់ស្យូមជំនួយនោះទេ។ ការញ៉ាំអាហារប្រកបដោយតុល្យភាព នឹងផ្ដល់នូវសារធាតុបំប៉នគ្រប់បែបយ៉ាង រាប់បញ្ចូលទាំងកាល់ស្យូមដែលរាងកាយពួកគេត្រូវការផងដែរ។ ប្រភពនៃកាល់ស្យូមមាននៅក្នុងទឹកដោះគោ អាហារប្រចាំថ្ងៃ និង ទឹកសណ្តែកកំប៉ុងជាដើម៕
អត្ថបទ៖ Mr RINA

Reviewed by Unknown
on
7:00 PM
Rating:

No comments: