នៅពេលមាន អាការៈឈឺដើមទ្រូងអាហារបែបដែលគួរចៀសវាង
ការឈឺដើមទ្រូងភាគច្រើនកើតឡើងដោយសារតែកង្វះអុកស៊ីសែនទៅចិញ្ចឹមសាច់ដុំបេះដូង។រយៈពេលច្រើនឆ្នាំទៅមុខ សរសៃឈាមអាក់ទែចាប់ផ្តើមស្អិត និងមានអ្វីកករឹងក្នុងសរសៃនោះ ដែលជាហេតុនាំឲ្យសរសៃឈាមរួមតូច។ រោគសញ្ញាធម្មតាៗរបស់វាគឺ ការឈឺចាប់នៅចំកណ្តាលទ្រូង ហើយពេលខ្លះចាក់ទៅក ថ្គាម និងដៃខាងឆ្វេង។
អាហារដែលត្រូវចៀសវាងនៅពេលមានអាការៈឈឺដើមទ្រូងមានដូចជា៖ កាហ្វេ ស្រា ខ្លាញ់សត្វ រួមទាំងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់សុទ្ធ នំខេក នំកញ្ចប់ សាច់ក្រក សូកូឡា និងអំបិលដែលមានជាតិសូដ្យូម។
កាត់បន្ថយការទទួលទានស្ករកែច្នៃដែលមានក្នុងនំខេក នំបីស្គុត ភេសជ្ជៈមានហ្គាស និង បង្អែម ព្រោះវានឹងបំលែងទៅជាខ្លាញ់រឹងក្នុងរាងកាយប្រសិនបើមិនហាត់ប្រាណទេ។ ចៀសវាងអាហារទាំងឡាយណាដែលមានជាតិខ្លាញ់ Hydrogenated ឬ Trans Fat និងអាហារចៀន៕
អត្ថបទ ៖ Mr. RINA
នៅពេលមាន អាការៈឈឺដើមទ្រូងអាហារបែបដែលគួរចៀសវាង
Reviewed by Unknown
on
4:35 PM
Rating:

No comments: