Top Ad unit 728 × 90

ញ៉ាំ​ស៊ុត​ចៀន​ពេល​ព្រឹក​ល្អ​សម្រាប់​សុខភាព​ និង ​ការស្រក់ទំម្ងន់

យោង​​តាម​​ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​ថ្មី​​មួយ​​របស់​​អា​មេរិក​ បាន​​បង្ហាញ​ថា​ ការ​​ញ៉ាំ​​ស៊ុត​​​នៅ​​ពេល​​ព្រឹក​ គឺ​​ពិត​​ជា​​ល្អ​ ខណៈ​​ដែល​​វា​​ត្រូ​វ​​បាន​​គេ​​រក​​ឃើញ​​ថា​​ អាច​​ជួយ​​មិន​​ឲ្យ​​ឆាប់​​ឃ្លាន​​ ហើយ​​ក៏​​ជួយ​​រក្សា​​រាង​​ឲ្យ​​ស្ល៊ីម​​ស្អាត​​ផង​​ដែរ​។​


ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​មក​​ពី​​មជ្ឈម​ណ្ឌល​​ស្រាវ​ជ្រាវ​ Pennington​ Biomedical នៅ​​រដ្ឋ​ Louisiana សហរដ្ឋ​​អាមេរិក​ បាន​​រក​​ឃើញ​​ថា​ ស៊ុត​​អាច​​បញ្ចុះ​​នូវ​​កម្រិត​​អ័រម៉ូន​ Ghrelin ដែល​​ធ្វើ​​ឲ្យ​​ឃ្លាន​​ និង​​បង្កើន​​កម្រិត​​អ័រម៉ូន​ PYY3-36 ដែល​​ជួយ​​រក្សា​​ភាព​​ឆ្អែត​​បាន​​យូរ​​​ ដែល​​​មាន​​ន័យ​​ថា​ ប្រសិន​​បើ​​អ្នក​​ញ៉ាំ​​ស៊ុត​​នៅ​​ពេល​​ព្រឹក​ នោះ​​អ្នក​​អាច​​ពន្យារ​​ពេល​​ញ៉ាំ​​អាហារ​​ពេល​​ថ្ងៃ​​​បាន​។​

លោក​​វេជ្ជ​​បណ្ឌិត​ Nikhil Dhuandhar ដែល​​ដឹក​​នាំ​​ការ​​ស្រាវ​​ជ្រាវ​​នេះ​ បាន​​ថ្លែង​​ថា​ ស៊ុត​​អាច​​នាំ​​អ្នក​​ដែល​​ធាត់​​លើស​​ទម្ងន់​​ឲ្យ​​សម្រក​​ទម្ងន់​​បាន​​យ៉ាង​​ជោគ​​ជ័យ​​ បន្ថែម​​លើ​​ប្រូតេអ៊ីន​​ដែល​​មាន​​ជា​​ច្រើន​​នៅ​​ក្នុង​​ស៊ុត​៕​

អត្ថបទ៖ Mr.Rina

ញ៉ាំ​ស៊ុត​ចៀន​ពេល​ព្រឹក​ល្អ​សម្រាប់​សុខភាព​ និង ​ការស្រក់ទំម្ងន់ Reviewed by Unknown on 3:00 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.