ផលប៉ះពាល់នៃជម្ងឺរលាកស្បែកដោយសារខោទឹកនោម
ប្រសិនបើកុមារឬទារកដែលមានអាការរលាកស្បែកដោយសារខោទឹកនោម មិនទទួលបាននូវការព្យាបាលល្អទេនោះ វាអាចទៅជាជម្ងឺធ្ងន់ធ្ងរ អាចបណ្ដាលឱ្យមានដំបៅរីកធំទៅៗ ហើយទារកឬកុមារអាចវិវឌ្ឍន៍ទៅរកភាពគ្រោះថ្នាក់ផងដែរ។
ឪពុកម្ដាយគ្រប់រូបអ្វីដែលត្រូវធ្វើគឺធ្វើយ៉ាងណាត្រូវថែរក្សា ស្បែកកូនឱ្យស្ងួត ឱ្យស្អាត ឱ្យបានញឹកញាប់ និងឧស្សាហ៍យកក្រណាត់ជ្រលក់ទឹកក្ដៅឧណ្ហៗយកមកជូតត្រង់បរិវេណគូទ ឬកន្លៀតផ្សេងៗរបស់ទារកឬកុមារឱ្យបានត្រឹមត្រូវ។
បន្ទាប់មកត្រូវឱ្យកុមារឬទារកនៅខ្លួនទទេដោយប្រើរយៈពេលមួយសមស្រប ដើម្បីឱ្យមានខ្យល់បរិសុទ្ធចេញចូល។ លើសពីនេះត្រូវចេះបោសសម្អាត កម្រាលក្រាលខ្នងទារកឱ្យបានល្អស្អាតដើម្បីការពារមេរោគផ្សេងៗ ព្រោះបញ្ហានេះក៏អាចជំរុញឱ្យស្បែកទារកមានជម្ងឺបានដែរ ប្រសិនបើមិនយកចិត្ដទុកដាក់ទេវនោះ។
ដើម្បីការពារកុំឱ្យមានបញ្ហារលាកដោយសារខោទឹកនោម ត្រូវផ្លាស់ប្ដូរខោទឹកនោមឱ្យបានញឹកញាប់ដែលអាចធ្វើទៅបាន។ ម្យ៉ាងទៀតត្រូវតែផ្លាស់ចេញភ្លាមៗផងដែរ ប្រសិនបើយើងមើលឃើញថាវាសើម។ លាងសម្អាតទារក ឬកុមារដែលប្រើប្រាស់ខោទឹកនោមជាមួយនឹងក្រណាត់ស្ដើងសស្អាត ដោយជ្រលក់នឹងទឹកក្ដៅឧណ្ហៗយកទៅជូតគូទទារកគ្រប់ពេលដែលទារកបត់ជើង តូចឬធំ ព្រោះវាអាចកាត់បន្ថយនូវការរលាកស្បែកបានមួយចំនួនផងដែរ៕
អត្ថបទ៖ Mr . Rina

Reviewed by Unknown
on
11:12 PM
Rating:

No comments: