Top Ad unit 728 × 90

រឹតចំណងស្នេហ៏ដោយដំណើរកម្សាន្ត

តើអ្នក​ដឹង​អំពី​ផល​ប្រយោជន៍​​នៃ​ការ​ធ្វើដំណើរ​រួមគ្នា​របស់​អ្នក​ដែរ​ឬ​ទេ?​ 

នៅពេល​ដែល​អ្នក​ធ្វើដំណើរ​ជាមួយ​គ្នា​នោះ អ្នក​នឹង​ចែក​រំលែក​​គោល​ដៅ​រួម​ បង្កើន​ភាព​ស្និទ្ធ​ស្នាល​និង ធ្វើ​ឲ្យ​មនោសញ្ចេតនា​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​។​ លើស​ពី​នេះ​ទៅ​​ទៀត ​អ្នក​នឹង​មាន​ឱកាស​ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​ជា​មូលដ្ឋាន​ លាយឡំ​នឹង​ភាព​សប្បាយ​រីករាយ​ និង​អាច​ចែក​រំលែក​អាថ៌កំបាំង​ជា​មួយ​នឹង​មនុស្ស​​ជាទី​​ស្រលាញ់​​របស់​អ្នក​ដើម្បីបំពេញក្តីសុបិន្តនៅថ្ងៃអនាគត។ 

តើ​អ្នក​ជឿទេ​ថា​ការ​ធ្វើដំណើរ​កំសាន្ត​​រួមគ្នា​អាច​ផ្សះផ្សារ​ទំនាក់​ទំនង​រវាង​គូស្វាមីភរិយា​បាន​ ? ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​​ថា​ភាពស្និទ្ធស្នាល​ត្រូវ​បាន​បាត់បង់​ នោះ​​អ្នក​គួរ​តែ​ស្វែង​រក​ពេល​វេលា​ដើម្បី​ធ្វើ​ដំណើរ​កំសាន្ត​រួមគ្នា​។ ខាង​ក្រោម​នេះ​ជា​របៀប​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​របស់​អ្នក​បាន​ប្រសើរ​ និង​ល្អប្រសើរ។


1. បង្កើត​អនុស្សាវរីយ​ដែល​មិន​អាច​បំភ្លេច​បាន​ជា​មួយ​គ្នា
ខណៈ​ពេល​នៃ​ពេល​វេលា​ដែល​បាន​ចំណាយ​ជាមួយ​នឹង​ដៃ​គូ របស់​អ្នក​ជា​រៀង​រាល់​ពេល​ ​អ្នក​គួរ​តែព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ បង្កើត​អនុស្សាវរីយ៍​រីករាយ​ជា​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​។​នៅ​ពេល​​ដែល​​អ្នក​ក្លាយ​ជា​មនុស្ស​ចាស់​អ្នក​នឹង​អាច​នឹក​​នូវ​ការ​ចងចាំ​យ៉ាង​កក់ក្តៅ​និង​មាន​តម្លៃ​របស់​អ្នក​​នៅ​ពេល​​វ័យយុវជន​របស់​រួម​ជាមួយ​នឹង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​។ 


លើស​ពីនេះទៀត​បទ​ពិសោធ​​ជីវិតនិងការ​ចង​ចាំរបស់​អ្នក​ អាច​បង្កើតចក្ខុវិស័យ​នាពេលអនាគតនៃពិភព​លោក​​របស់​​អ្នក​ដោយ​សារ​តែ​ឥឡូវ​នេះ​ពិន្ទុ​ដែល​អ្នក​រកបាន គឺ​ជា​លទ្ធផល​នៃ​សកម្មភាព​ និងគំនិតរបស់អ្នក។ ការ​ធ្វើ​ដំណើរ​នឹង​បង្រៀន​អ្នក​ក្នុង​ការអភិវឌ្ឍ​ជំនាញ​លើ​របៀប​ដើម្បីរស់​នៅ​ក្នុង​ជីវិត​ដែលគួរ​ឱ្យ​ចាប់អារម្មណ៍ និងពង្រឹង​ទំនាក់​ទំនង​របស់អ្នក​។​



2. បង្កើតបទពិសោធថ្មី

ការ​ធ្វើ​ដំណើរ​អាច​បង្រៀន​អ្នក​ និង​បំផុស​គំនិត​អ្នក​ឱ្យ​ចេះ​លួង​លោម​និង​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​មនុស្ស​សំខាន់​របស់​អ្នក។  វា​អាច​ជួយ​អ្នក​ក្នុង​ការ​ចែក​រំលែក​ពេល​វេលា​ដែល​មិន​​អាច​បំភ្លេច​បាន​​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​ស្រលាញ់។ សកម្មភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ នឹងបំផុស​គំនិត​បំពេញ​​​ដួង​​ចិត្តរបស់អ្នក​ជាមួយ​នឹង​បទពិសោធថ្មី និង​ពង្រីក​ការ​យល់ដឹង​របស់អ្នក​។


លើស​ពីនេះ​​ទៅ​ទៀត​អ្នក​អាច​នឹង​ជួប​ប្រទះ​ភាព​អស្ចារ្យ​នៃ​ការ​មើល​ឃើញ​ភាព​អស្ចារ្យ​របស់​ពិភព​​ផ្សេង​នៃ​ក្តីស្រលាញ់​។ ច្រើនជាង​នេះ​ទៅទៀត​ អ្នកក៏​អាច​ទទួល​បាន​ជំនាញ​ថ្មី​នៅ​ពេល​ដែល​អ្នក​ព្យាយាម​ធ្វើ​អ្វី​មួយ​ដែល​អ្នក​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​។​




3. សេរីភាពនៃជីវិត
មនុស្ស​គ្រប់​រូប​បង្កើត​ពិភព​លោក​ផ្ទាល់​ខ្លូន​របស់​ពួក​គេ​នៅ​គ្រប់​ទី​កន្លែង​ដែល​ពោ​ពេញ​ទៅ​​ដោយ​​ភាព​រីករាយ​​ និង​ផ្អែមល្ហែម​។​  នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​​អ្នក​​បាន​ស្ថិត​នៅ​ឆ្ងាយ​ពី​បញ្ហា​គ្រប់​យ៉ាង​របស់​អ្នក​ ហើយ​អ្នក​នឹង​ទទួល​បាន​មក​វិញ​នូវ​ភាព​រីករាយ​នឹង​ភាព​ស្រស់​​ស្អាត​​នៃ​ពិភព​លោក​ដែល​នៅ​ជុំវិញ​


 វា​ជា​ការ​ល្អប្រសើរ​ជាង​មុន​ដើម្បី​ស្វែង​យល់​និង​​បំពេញនូវ​​តំរូវ​ការ​​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​​​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។ ​​​គ្មាន​នរណា​ម្នាក់​នឹង​​វិនិច្ឆ័យ​​​ទោស​របស់​អ្នក ហើយ​និងរចនាបទថ្មី​របស់​អ្នក​ក្នុងជីវិត​នោះ​ទេ។​


4. បង្កើន​ភាពសប្បាយរីករាយ
ការ​បង្កើត​គ្រា​ដ៏​អស្ចារ្យ​មួយ​នឹង​ដំណើរ​ផ្សង​ព្រេង​ជាមួយ​គ្នា​​បាន​បង្កើន​ការ​យល់ចិត្ត​​និង​ការ​ស្វែង​​យល់​ពី​ជម្រៅ​ចិត្ត​រវាង​គ្នា​និង​គ្នា។ អ្នក​នឹង​នៅ​តែ​នឹក​ស្រមៃ​ដល់​ពេល​ដ៏​អស្ចារ្យ​ទាំង​នេះ​ជា​មួយ​​នឹង​​​ស្នាមញញឹម​នៅ​លើ​ផ្ទៃមុខរបស់​អ្នកពេញ​មួយ​ជីវិត​នៃ​អនុស្សាវរីយ៍​ដែល​​បាន​ធ្វើ​ជាមួយ​អ្នក ជាទីស្រលាញ់​របស់​អ្នក​។ 


ពិភព​លោក​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​កន្លែង​ដែល​អាច​ជួយ​ឱ្យ​អ្នក​​សប្បាយ​រីករាយ​នឹងទទួល​បានមួយ​ផ្នែក​ដ៏​ធំ​នៃ​សុភមង្គល។ ភាពសប្បាយរីករាយ​អាច​ជំនួស​ទស្សនវិស័យ​អវិជ្ជមាន​របស់​​អ្នក​ហើយ​វា​នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​របស់​អ្នក​ឲ្យ​កាន់​តែ​ផ្អែម​ល្ហែ​ម​និង​ស្អិត​រមួត​​យ៉ាង​​​មាន​សុភមង្គល។




5. ការរៀន និងធ្វើអ្វីដែលថ្មីរួមគ្នា
នៅ​ពេល​ដែល​អ្នក​និង​ដៃគូ​របស់​អ្នក​ ធ្វើ​ដំណើរ​រួមគ្នា​ទាំង​ពីរ​នាក់​ អ្នក​អាច​រៀន​ពី​អ្វី​ដែល​ថ្មី​អំពី​ពិភព​លោក​​។ នេះ​ជា​បទ​ពិសោធ​ដ៏​គួរ​ឱ្យ​រំភើប​អាច​បង្កើន​ចំណង់​ចំណូល​ចិត្ត​និង​សេចក្ដី​​ស្រឡាញ់​​របស់​អ្នក​បាន​កាន់​តែ​ប្រសើរ​។ ពេល​ទៅ​ទស្សនា​បណ្តា​កន្លែង​ផ្សេងៗ​គ្នា​ អ្នក​អាច​រៀន​អំពី​វប្បធម៌​​ ទំនៀមទំលាប់ និង​ប្រវត្តិ​នៃ​តំបន់​ជា​ច្រើន​។ 


វា​នឹង​ធ្វើ​ឱ្យ​គូ​ស្នេហ៍​ទាំង​ពីរ​មាន​​ចំណេះ​​ដឹង​ល្អៗ កាន់​តែ​ច្រើន​សម្រាប់​ការ​គ្រប់គ្រង​អនាគត​របស់គ្រួសារ​។ ការ​ចំណាយ​​ពេល​ជា​មួយ​​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​ជាមួយ​អារម្មណ៍ថ្មី​ ចំនេះ​ដឹង​ថ្មី​ ចេះ​របៀប​​រៀប​ចំ​ខ្លួន​ឲ្យ​​ស្រប​​និង​​កាលៈ​ទេសៈ​និង​ការ​ដោះស្រាយ​បញ្ហា​បាន​ល្អ​ហើយ​មាន​ប្រសិទ្ធភាព​។​




6. ទេសចរណ៍​បំផុស​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​ជីវិត​ជា​ថ្មី​ម្តង​ទៀត
គោល​បំណង​សំខាន់​នៃ​ការ​ធ្វើដំណើរ​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ចិត្ត​របស់​អ្នក​មាន​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ជីវីត​។ វា​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​អារម្មណ៍​និង​​ជួយ​ឲ្​យគូ​​ស្នេហ៍​​​ទាំង​ពីរ​កម្ចាត់​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​បញ្ហា​ផ្សេងៗ​ដែល​បាន​បណ្តាល​​​ឲ្យ​មាន​​អារម្មណ៍​​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​ដែល​អាច​ឈាន​ដល់​ការ​បែកបាក់​នោះ។ 


ពេល​ដែល​អ្នក​បាន​​ដើរ​​កំសាន្ត​ជាមួយ​គ្នា​ច្រើន​ អ្នក​នឹង​កើត​អារម្មណ៍​វិជ្ជមាន​និង​ ការ​​ស្រុះ​​ស្រួល​​ ការ​យក​អាសារ​​គ្នា​​ ការ​​ព្រួយ​បារម្មណ៍​ ការ​អាធ្យាស្រ័យ​ ដែល​ធ្វើ​​ឲ្យ​គូស្នេហ៍​ទាំង​ពី​យល់​​ច្បាស់​​ពី​អត្ថ​ន័យ​នៃ​ការ​ស្រលាញ់​ពិត​។ ការ​ធ្វើ​ដំណើរ​ជាមួយ​គ្នា​អាច​ជួយ​ផ្សះផ្សា​ទំនាក់​ទំនង​​របស់​​អ្នក​ឲ្យ​កាន់​តែ​ស្អិត​រមួត​ដូច​ជា​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​របស់​អ្នក​ពោរ​ពេញ​ទៅ​ដោយ​​ក្តី​​ស្រលាញ់​​​​​។


7 ការលេចចេញនៃមនោសញ្ចេតនា
ការ​ធ្វើ​ដំណើរ​អាច​នាំមក​នូវ​ភាព​អស្ចារ្យនៃ​ជីវិត​ពេញ​លេញ​ទៅដោ​យ​ការ​ពេញ​ចិត្ត​និង​​មនោ​សញ្ចេតនា​​​ដ៏ផ្អែម​ល្ហែម។​ អ្នក​នឹង​មាន​ឱកាស​ដើម្បី​រីករាយ​ជាមួយគ្នា​ក្នុង​គ្រា​ដែល​ចំណាយ​​ពេល​​ជាមួយ​គ្នា​នៅ​កន្លែង​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពីផ្ទះ។ 


មាន​កន្លែង​ស្អាត​និង​រ៉ូមែនទិច​ជាច្រើន​​ដែល​​បាន​​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ផ្លាស់​ប្តូរ​នូវ​ផ្នត់​គំនិត​ និង​អត្តចរិត​មួយ​ចំនួន​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ហើយ​ព្យាយាម​​​ធ្វើអ្វី​ដែល​ថ្មី​និង​ល្អ​។ ការ​ធ្វើដំណើរ​ជាមួយ​គ្​នានេះ​គឺ​ជា​ឱកាស​ដ៏​​ល្អ​​ឥត​​​ខ្ចោះ​​មួយ​ដើម្បី​ស្តារ​​ជីវិត​ឯកជន​របស់​អ្នក​ហើ​យ​បំពេញ​វា​ជាមួយ​នឹង​ដំណើរ​ផ្សង​ព្រេងស្នេហា។

អត្តបទដោយ ៖ Samrach
រឹតចំណងស្នេហ៏ដោយដំណើរកម្សាន្ត Reviewed by Unknown on 11:30 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.