បញ្ហាមិនប្រក្រតីដោយសារកំហុសបច្ចេកទេសនៅលើ Mercedes C300 និង C400 ២០១៥ ធ្វើឲ្យក្រុមហ៊ុនសំរេចចិត្តប្រមូលមកវិញ
កាលពីពេលថ្មីៗ នេះក្រោយពីការស្រាវជ្រាវយ៉ាងម៉ត់ចត់របស់វិស្វ័ករជំនាញរបស់ Mercedes បានបង្ហាញថា ប្រព័ន្ធគ្រប់គ្រងរបស់ Mercedes C300 និង C400 ស៊េរី ២០១៥ មានបញ្ហាមិនប្រក្រតី។
នេះបើតាមប្រភពព័ត៌មានពីក្រុមហ៊ុនបានឲ្យដឹងថា រថយន្តទាំងពីរស៊េរី មានបញ្ហានៅត្រង់ប្រព័ន្ធចង្កូត នៅពេលដែលអ្នកបើកបរ បើកក្នុងល្បឿនយឺតៗ រថយន្តនឹងបាត់បង់លំនឹង តែវាមិនមានបញ្ហាអ្វីនោះទេនៅពេលដែរអ្នកបើកបរ បើកក្នុងល្បឿនលឿន។
ដើម្បីបង្ការគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងទៅលើអតិថិជន ក្រុមហ៊ុន Mercedes ប្រចាំនៅ អាមេរិក បានប្រកាស់ប្រមូលយករថយន្តទាំងនោះមកវិញជាបន្ទាន់ដែលវាអាចមានចំនួនទៅដល់ ១០៥០០ គ្រឿង។ សូមបញ្ជាក់ផងដែរថាមិនទាន់មានអតិថិជនណាម្នាក់ជួបគ្រោះថ្នាក់ដោយសារកំហុសបច្ចេកទេសនេះនៅឡើយទេ ហើយក្រុមហ៊ុនធានាថា នឹងធ្វើការជួសជុលជូនទៅដល់អតិថិ ជនដោយឥតគិតថ្លៃ៕
![]() |
2015 Mercedes-Benz C400 |
![]() |
2015 Mercedes-Benz C300 |
ប្រភព ៖ transport.asiaone
ប្រែសំរួល ៖ Mr. Dee
បញ្ហាមិនប្រក្រតីដោយសារកំហុសបច្ចេកទេសនៅលើ Mercedes C300 និង C400 ២០១៥ ធ្វើឲ្យក្រុមហ៊ុនសំរេចចិត្តប្រមូលមកវិញ
Reviewed by Unknown
on
4:04 PM
Rating:

No comments: