Oscar បានសំរេចចិត្តបន្តកុងត្រាថ្មីជាមួយតោខៀវ
កីឡាករ Oscar បានសំរេចបន្តអនាគតជាមួយក្លិបតោខៀវ Chelsea ដោយបានចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំបន្ថែមគឺរហូតដល់ឆ្នាំ ២០១៩ ។
កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលដែលមានវ័យ២៣ឆ្នាំនេះបានផ្ទេរមកពីក្លិប Internacional ចូលមក Chelsea ក្នុងអំឡុងឆ្នាំ ២០១២ ។ តាំងពីផ្ទេរមក Chelsea កីឡាកររូបនេះបានស៊ុតបញ្ចូលទីចំនួន ២៧គ្រាប់ក្នុងការបង្ហាញខ្លួន៩២លើក ។
ក្រោយការចុះកុងត្រាថ្មីកីឡាកររូបនេះបាននិយាយថា ‘’ ខ្ញុំរីករាយខ្លាំងណាស់ព្រោះខ្ញុំសប្បាយចិត្តដោយបានលេង Chelsea និងពេញចិត្តនិងជីវិតនៅក្នុងប្រទេសអង់គ្លេស ។ ខ្ញុំពេញចិត្តលេងនៅទីនេះខ្លាំងណាស់ក្នុងអំឡុងពេល២ឆ្នាំមកនេះ ហើយពេលនេះខ្ញុំអាចមានឱកាសលេងនៅទីនេះ៥ឆ្នាំទៀតខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ‘’ ។
គួរបញ្ជាក់ដែរថានៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Jose Mourinho កីឡាកររូបនេះបានស៊ុតបញ្ចូលទីចំនួន៤គ្រាប់ហើយក្នុងការបង្ហាញខ្លួនចំនួន១៥ប្រកួតមកនេះ ។
ប្រភព ៖ Soccerlens
អត្ថបទ ៖ Mr Ball
Oscar បានសំរេចចិត្តបន្តកុងត្រាថ្មីជាមួយតោខៀវ
Reviewed by Unknown
on
4:30 PM
Rating:

No comments: