Steven Gerrard អាចនឹងចុះកុងត្រាជាមួយក្លិប Inter Milan
បើយោងតាម Daily Mirror បានរាយការណ៍ថាខ្សែបម្រើរបស់ក្លិប Liverpool កីឡាករ Steven Gerrard បាននិយាយថារូបគាត់អាចនឹងចាកចេញពី Liverpool ទៅក្លិប Inter Milan នៅពេលទីផ្សារដោះដូរកីឡាករបើកនៅខែមករាខាងមុខ ។
កីឡាករវ័យ៣៤ឆ្នាំដែលជិតចប់កុងត្រាជាមួយក្លិប Liverpool នៅពេលឆាប់ៗខាងមុខនេះ ធ្លាប់បានចំណាយរយៈពេលយ៉ាងយូរនៅជាមួយ Liverpool ហើយ Liverpoolគឺជាក្លិបតែមួយគត់ដែលគាត់ធ្លាប់លេងក្នុងអាជីពរបស់គាត់ ។
លោក Roberto Mancini ដែលទើបតែងតាំងជាគ្រូបង្វិកថ្មីរបស់ Inter Milan ជឿជាក់ថាគាត់និងអាចបញ្ចុះបញ្ចូលកីឡាករ Gerrard អោយចាកចេញពី Liverpool មកចូលរួមជាមួយនិងក្លិប Inter Milan វិញ។
ដោយឡែកកីឡាករមិត្តរួមក្រុមរបស់ Steven Gerrard គឺកីឡាករ Balotelli និង កីឡាករ Fabio Borini ក៏ត្រូវបានក្លិប Inter Milan ទាក់ទងដើម្បីផ្ទេរទោកាន់ទឹកដី San Siro របស់ខ្លួននៅខែមករាខាងមុខនេះដែរ ។
ប្រភព ៖fanatix
អត្ថបទ ៖ Mr Ball
Steven Gerrard អាចនឹងចុះកុងត្រាជាមួយក្លិប Inter Milan
Reviewed by Unknown
on
4:30 PM
Rating:

No comments: