កត្តាដែលអាចធ្វើឲ្យសុភាពនារីលង់ស្នេហ៍ដកចិត្តមិនរួច!!!
មនុស្សយើងម្នាក់ៗតែងតែប្រើប្រាស់នូវរាល់ ពាក្យសម្តី កាយវិការ ការស្លៀកពាក់និងប្រើប្រាស់របៀបតុបតែងខ្លួនដើម្បីទាញយកការចាប់អារម្មណ៍ពីអ្នកដទៃ ដែលនៅជុំវិញ។ ហើយចំពោះមនុស្សប្រុសមួយចំនួនតែងតែចង់ដឹងថាខ្លួនគួរតែធ្វើបែបណាទៅ ទើបអាចធ្វើឲ្យសុភាពនារីចាប់អារម្មណ៍ចំពោះខ្លួន។ នៅពេលដែលបានជួបនាងជាលើកដំបូងឬចង់ផ្តើមទាក់ទងនាងឲ្យមកស្រលាញ់ខ្លួននោះ? នេះគឺជាវិធីសាស្រ្ត មួយចំនួនដែលបុរសៗគួរតែអនុវត្តដើម្បីបានទទួលនូវចំណាត់អារម្មណ៍ពីនារីដែលខ្លួនចង់ឲ្យនាងចាប់អារម្មណ៍មកខ្លួនដោយដកចិត្តមិនរួចៈ
- ការរៀបចំខ្លួនឲ្យបានសមរម្យ៖ ច្បាស់ណាស់មនុស្សគ្រប់រូប តែងតែចាប់អារម្មណ៍ទៅលើរូបសម្បត្តិនៅពេលដែលជួបគ្នាគ្រាដំបូង។ បែបនេះហើយបុរសគ្រប់រូបពេលមានការណាត់ជួបនារីណាម្នាក់ ឬ ក៏បានជួបនារីណាម្នាក់ដោយចៃដន្យនោះ គួរតែចេះរៀបចំខ្លួនប្រាណឲ្យបានសមរម្យ ពោលគឺគួរតែស្លៀកពាក់ឲ្យបានស្អាតបាត មានរបៀបរៀបរយ មានរបស់របរប្រើប្រាស់សមរម្យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់គេ។កុំធ្វើខ្លួនឲ្យមើលទៅ រយីករយាកពេក ក៏មិនត្រូវឡូយឆាយហួសហេតុពេកដែរ។ព្រោះនារីដែលអ្នកបានជួបជាលើកដំបូងនោះនឹងគិតថាអ្នកជាបុរសមិនចេះរៀបចំខ្លួនឲ្យមានសណ្តាប់ធ្នាប់តាមកាលទេសដែលពិបាកនិងចូលឲ្យចុះចំណោមគេ។
- ការរៀបចំអាកប្បកិរិយាពេលនៅក្បែរ៖ មនុស្សដែលអាចធ្វើឲ្យមានការទាក់ទាញ គឺជាមនុស្សដែលមានអាកប្បកិរិយាថ្លៃថ្នូរ ពេលទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា។ ក៏ដូចគ្នាដែរ បើអ្នកចង់ឲ្យមានការចាប់អារម្មណ៍ពីមនុស្សស្រីដែលអ្នក បានជួបជាលើកដំបូង អ្នកគួរតែរៀបចំកាយវិការឲ្យបានសមរម្យថ្លៃថ្នូរ និងត្រូវមានភាពជឿជាក់ ស្វាហាប់ហ៊ានពេលនៅក្បែនាងហើយចេះចាប់ផ្តើមនាំនាងនិយាយមុន។ ហេតុដូច្នេះហើយបុរសគ្រប់រូបកុំធ្វើចរិកអៀនប្រៀនឲ្យសោះ គប្បីធ្វើចិត្តឲ្យក្លាហានដែលបង្ហាញភាពរឹងពឹងនិងជឿជាក់លើខ្លួនប្រកបដោយ សេចក្តីថ្លៃថ្នូរគោរពឲ្យតម្លៃចំពោះនាងក្នុងការសន្ទនាដោយទឹកមុខរីករាយ រួសរាយ ស្រស់ស្រាយនិងប្រកបដោយស្នាមញញឹមជានិច្ច។
- ការសម្លឹងមើលមុខនិងភ្នែកឲ្យចំ៖ ការប្រើសម្តីផ្អែមពីរោះប្រកបដោយភាពថ្នៃថ្នូរនិងជឿជាក់បូកជាមួយកែវភ្នែកដ៏ស្រទន់ពិតជាអាចអន្ទងដួងចិត្តហើយធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍ និងគិតស្រម៉ៃចង់ជួបអ្នកពេលក្រោយ។ អ្នកព្យាយាមប្រើកែវភ្នែកសម្លឹងមើលមុខនាងពេលដែលកំពុង សន្ទនាជាមួយគ្នាជានិច្ច ព្រោះវាមិនត្រឹមតែបង្ហាញពីភាពរស់រវើកពីកិច្ចសន្ទនា។ ហើយមិនតែប៉ុណ្ណោះភ្នែកបានបញ្ជាក់ពីការគោរពឲ្យតម្លៃនិងយកចិត្តទុកដាក់ចំពោះដៃគូសន្ទនាផងដែរ។ កែវភ្នែកដ៏ស្រទន់ប្រកបដោយរស់ជាតិផ្អែមនេះហើយ ដែលធ្វើឲ្យនារីម្នាក់នោះត្រូវតែ តបមករកអ្នកវិញ។ហើយវានឹងផ្តិតជាប់ក្នុងដួងចិត្តនាងដែលអាចធ្វើឲ្យចិត្តនាងគ្រប់ពេល និងចង់ស្ថិតនៅក្បែរអ្នករហូតដោយសារមុនស្នេហ៍របស់អ្នកដែលមិនអាចបំភ្លេចបាន៕
អត្ថបទដោយៈMr.Samrach
កត្តាដែលអាចធ្វើឲ្យសុភាពនារីលង់ស្នេហ៍ដកចិត្តមិនរួច!!!
Reviewed by Unknown
on
8:01 AM
Rating:
No comments: