ការពិភាក្សាគ្នាមុនពេលរៀបការជាកត្តាល្អសម្រាប់អនាគតគ្រួសារ!!!
ក្នុងការរៀបចំគូស្រករសម្រាប់ថ្ងៃអនាគតមនុស្សម្នាក់ៗត្រូវតែគិតគូឲ្យបានល្អិតល្អន់មុននិងឈានចូលដល់ការរៀបអាពាហ៍ពិពាហ៍។ តែការដែលចាំបាច់អ្នកទាំងពីរមិនគួរប្រថុយប្រថានក្នុងការរៀបការនោះទេ កុំដោយសារតែការស្រឡាញ់គ្នាតែម្យ៉ាង គឺត្រូវគិតគូរ និង ពិភាក្សាគ្នាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិនចាំសម្រេចចិត្តឲ្យបានច្បាស់លាស់។នេះជាបញ្ហាមួយចំនួនដែលគួរពិភាក្សាគ្នាមុនពេលរៀបការ៖
- ចំពោះប្រាក់កាស៖ សម្រាប់ការកសាងសុភមង្គលមួយ ប្រាក់បានដើរតួយ៉ាងសំខាន់សម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ក្នុងការទ្រទ្រងគ្រួសារមួយមានក្តីសុខនិងសុភមង្គលក្នុងគ្រួសារ។ ហេតុដូចនេះ អ្នកគួរតែគិតពិភាក្សាគ្នាឲ្យបានច្បាស់លាស់ថាតើត្រូវត្រៀមប្រាក់ប៉ុន្មានដើម្បីរៀបមង្គលការ? ហើយគួរតែរៀបចំគម្រោងសម្រាប់រកប្រាស់កាក់បែបណាពេលដែលរស់នៅជាមួយគ្នាដើម្បីធ្វើឲ្យគ្រួសារបានទទួលនូវសុភមង្គល។
- ការបង្កើតអាជីពការងារ៖ ស្របពេលក្នុងការសម្រេចចិត្តរៀបការ អ្នកគួរតែមានការងារ ឬអាជីពអ្វីល្អមួយច្បាស់លាស់សិន។ ហើយគួរតែមានដើមទុន និងផែនការសម្រាប់ប្រើប្រាស់ធ្វើឲ្យសម្រេចចំពោះអាជីវកម្មដើម្បីទទួលបាននូវប្រាក់ចំណូលសម្រាប់អភិវឌ្ឍន៍នូវជីវភាពគ្រួសារឲ្យបានកាន់តែប្រសើរឡើង។
- ការគិតគូរឿងយកកូន៖ អ្នកគួរតែរៀបចំនិងនិយាយគ្នាឲ្យបានច្បាស់ចំពោះបញ្ហាយកកូន ព្រោះពេលខ្លះបញ្ហាមានកូនក៏អាចជាឧបសគ្គមួយក្នុងការសាងសុភមង្គលគ្រួសារដែរ។គួរគិតពិភាក្សាគ្នាថាត្រូវយកកូនប៉ុន្មាននាក់ ប្រុសប៉ុន្មានស្រីប៉ុន្មាន យកកូនប្រុសមុនឬយកកូនស្រីមុន។ហើយគួរទំនុកបម្រុងឲ្យកូនរៀនសូត្របែបណានិងអប់រំកូនបែបណាបន្ថែមពេលនៅផ្ទះ។

- គំរោងពេលទំនេរ៖ ក្នុងពេលដែលរៀបការហើយត្រូវរស់នៅជាមួយគ្នាជាប្តីប្រពន្ធត្រូវចេះរៀបចំពេលវេលាដែលទំនេរពីការងារសម្រាប់ធ្វើការងារផ្ទះបន្ថែមឬធ្វើការលំហែរកាយ។ដើម្បីបានបន្ធូរនៅភាពតានតឹងអារម្មណ៍នៅកន្លែងធ្វើការ និង បានជួយឲ្យមានភាពសិទ្ធស្នាល ផ្អែមល្ហែម និង បានបង្កើតទុកនូវអនុស្សាវរីយ៏ជាមួយគ្នា។
- រិតចំណងគ្រួសារ៖ ក្រោយពីការការរៀបមង្គលការរួច អ្នកនឹងរស់នៅជាមួយសមាជិកគ្រួសារនិងសាច់ញាតិ ក្នុងនោះមានបងប្អូននៃគ្រួសារទាំងសងខាង ឪពុកម្តាយទាំងសងខាង យាយតាទាំងសងខាង កូនក្មួយទាំងសងខាង ព្រមទាំងញាតិមិត្តនិងអ្នកជិតខាងផ្សេងៗទៀត។ ដូចនេះអ្នកគប្បីពិភាក្សាជាមួយគ្នាដើម្បីស្វែងយល់ពីអ្នកគ្រប់គ្នាដែលនៅជុំវិញ។ហើយក្រោយពេលរៀបការរួច ត្រូវចេះប្រាស្រ័យទាក់ទងល្អ ត្រូវចេះរក្សាទំនាក់ទំនងញាតិសណ្តាន និងចេះជួយគ្រួសារ និងញាតិមិត្តទាំងសងខាងដើម្បីឲ្យកាន់តែស្និតស្នាលដែលមានលក្ខណជាគ្រួសារតែមួយ។
- ការដោះស្រាយបញ្ហាផ្សេងៗ៖ ពិតណាស់ក្រោយការរៀបការរួចប្រាកដជាមាននូវបញ្ហាជាច្រើនដែលកើតឡើងតម្រូវឲ្យអ្នកគិតពិភាក្សាគ្នាដើម្បីប្រឈមមុខជាមួយគ្នាក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗទាំងនោះឲ្យបានល្អប្រសើ។ការចេះជួយជ្រោមជ្រែងគ្នាក្នុងការជួយប្រឹក្សាយោបល់គ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាដើម្បីរកវិធីដោះស្រាយបញ្ហាទាំងអស់នោះ ទោះជាបញ្ហា គ្រួសារ បញ្ហាការងារ និងបញ្ហាផ្សេងៗជាមួយគ្នាដោយមិនបោះបង់គ្នាក្នុងកាលទេសណាក៏ដោយ។ហើយត្រូវតែពុះពារកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គទាំនោះរហូតអស់មួយជីវិតអាពាហ៍ពិពាហ៍៕
- ការដោះស្រាយបញ្ហាផ្សេងៗ៖ ពិតណាស់ក្រោយការរៀបការរួចប្រាកដជាមាននូវបញ្ហាជាច្រើនដែលកើតឡើងតម្រូវឲ្យអ្នកគិតពិភាក្សាគ្នាដើម្បីប្រឈមមុខជាមួយគ្នាក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗទាំងនោះឲ្យបានល្អប្រសើ។ការចេះជួយជ្រោមជ្រែងគ្នាក្នុងការជួយប្រឹក្សាយោបល់គ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាដើម្បីរកវិធីដោះស្រាយបញ្ហាទាំងអស់នោះ ទោះជាបញ្ហា គ្រួសារ បញ្ហាការងារ និងបញ្ហាផ្សេងៗជាមួយគ្នាដោយមិនបោះបង់គ្នាក្នុងកាលទេសណាក៏ដោយ។ហើយត្រូវតែពុះពារកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គទាំនោះរហូតអស់មួយជីវិតអាពាហ៍ពិពាហ៍៕
ការពិភាក្សាគ្នាមុនពេលរៀបការជាកត្តាល្អសម្រាប់អនាគតគ្រួសារ!!!
Reviewed by Unknown
on
7:21 PM
Rating:
No comments: