អ្នកធ្វើការនៅពេលយប់ពេកប្រឈម នឹងការកើតមានជំងឺ
មានមនុស្សជាច្រើនតែងតែធ្វើការងាររបស់ខ្លួនដល់យប់ជ្រៅ។ ការធ្វើ បែបនេះមិនមែនជារឿងល្អនោះទេ តាមការស្រាវជ្រាវ ជំងឺមហារីកអន្តរជាតិ (IARC) ប្រកាសបញ្ចូលការធ្វើការ នៅពេលយប់ នៅក្នុងបញ្ផីឈ្មោះការងារដែលប្រឈម នឹងការកើតមានជំងឺ។
អ្នកស្រាវជ្រាវ ដែលសិក្សាពីអនាម័យបរិស្ថាន អនាម័យក្នុងកន្លែងធ្វើការ បានធ្វើការសង្កេតនិងតាមដានលទ្ឋផលស្រាវជ្រាវ លើក្រុមគំរូប្រហែល ១៤០០០នាក់ ក្នុងរយៈពេល១០ឆ្នាំ ឃើញថា បុរសដែលធ្វើការក្នុងកំឡុង ពេលយូរនឹងកើតមហារីក ក្រពេញពងស្វាស់ ច្រើនជាងបុរសដែល ធ្វើការតែនៅពេលថ្ងៃ ។
ស្របពេលជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវ បានឲ្យដឹងថា អ្នកដែលគេធ្វើការយប់យ៉ាងហោចណាស់ ៦ខែគឺមានឱកាសកាន់តែច្រើនក្នុងការ កើតមហារីកសុដន់។ការធ្វើការពេលយប់អាចប្រឈមមុខខ្ពស់ ក្នុងការកើតជំងឺបេះដោយសារអត្រានៃចង្វាក់បេះដូង និងការធ្វើការនៃប្រព័ន្ឋសរសៃប្រសាទផ្សេងៗ គឺធ្វើការធ្ងន់ធ្ងនៅពេល ដែលត្រូវធ្វើការយប់ ។
ផលអវិជ្ផមាននៃការធ្វើការពេលយប់ ធ្វើអោយកើតមាន ទាំងអាការៈ រកក្អួតចង្អោរ និងមានអាស៊ីត នៅក្នុងក្រពះច្រើន ដែលអាចធ្វើអោយឈឺពោះ ហើមពោះ រាករូស ណាយអាហារ ដែលនេះគឺជាអាការៈរបស់មនុស្ស ដែលសំរាន្តយប់ជ្រៅ ស្រាប់ផង ឬអ្នកដែល ធ្វើការនៅពេលយប់៕
អត្ថបទ ៖ Mr. Rina

Reviewed by Unknown
on
3:30 PM
Rating:
No comments: