សញ្ញា៥យ៉ាងបញ្ជាក់ពីរោគអាក្រក់ដែលបុរសមិនគួរមើលរំលង
ស្រី្តឈឺបន្តិចបន្តួចតែងព្រួយបារម្ភ ហើយទៅរកគ្រូពេទ្យ ប៉ុន្តែសម្រាប់បុរសវិញមិនដូច្នេះទេគឺព្រងើយកន្តើយខ្លាំងណាស់។ គេតែងតែគិតថា អាការទាំងនេះបន្តិចបន្តួចហើយបើទៅរកគ្រូពេទ្យវាហាក់ពុំសូវសមរម្យ និងបញ្ជាក់ពីភាពទន់ជ្រាយ។ ទោះបីយ៉ាងណា នៅពេលអាការរោគកើតឡើងញឹកញាប់និងធ្ងន់ឡើងៗ អ្នកខ្លះអាចហួសពេលនឹងព្យាបាលរហូតដល់ស្លាប់ខ្លួនទៀតផង។
នេះជារោគសញ្ញា ៥យ៉ាងដែលបុរសៗគួរប្រយ័ត្នប្រយែង និងត្រូវប្រញាប់ទៅត្រួតពិនិត្យរោគបន្ទាន់ ៖
១- ឈឺដើមទ្រូង
បុរសមួយភាគធំ តែងព្រងើយកន្តើយជាមួយអាការឈឺដើមទ្រូង ព្រោះគិតថាអាចកើតមកពីការប្រកបការងារធ្ងន់ ឬអាហារមិនរលាយជាដើម។ ប៉ុន្តែតាមពិតអាការឈឺដើមទ្រូងអាចកើតចេញពីមូលហេតុដំបូងនៃរោគបេះដូងធ្ងន់ធ្ងរ ម៉្លោះហើយបើសិនមានអារម្មណ៍ឈឺចាប់បរិវេណដើមទ្រូង ដកដង្ហើមខ្លីៗ ហត់ដង្ហក់ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
២- ក្បាលពោះធំលយចេញ
ជាសញ្ញាដាស់តឿនថា កម្រិតអ័រម៉ូន«ចេស្តូស្តឺរ៉ូន» ក្នុងរាងកាយកំពុងថយចុះទាប ដែលបង្កឲ្យកើតមានភាពប្រថុយប្រថានចំពោះរោគទឹកនោមផ្អែម និងរោគបេះដូងផង។
៣- ប្រដាប់ភេទមិនឡើង
នេះអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងប្រឈមនឹងការកើតរោគបេះដូង និងរោគសរសៃឈាមបេះដូង។
អាការទាំងនេះ កើតឡើងដោយសារសរសៃឈាមធំមិនអាចជញ្ជូនឈាមទៅកាន់ប្រដាប់ភេទបុរសបានពេញ។ ចំពោះអាការនេះដែរ ក៏បញ្ជាក់ឲ្យឃើញថា ចលនារត់របស់ឈាមទៅចិញ្ចឹមបេះដូងនិងខួរក្បាលអាចធ្វើការងារមិនបានល្អដែរ។
៤- នោមញឹកញាប់
ជាសញ្ញាដាស់តឿនថា អ្នកអាចកើតរោគរលាកក្រពេញទឹកកាម។ ដូច្នេះបើឃើញថា អ្នកនោមញឹកញាប់ព្រមទាំងទប់មិនសូវជាប់ ពិសេសពេលកណ្តាលយប់ក្រោកនោមមិនតិចជាង៣លើក(ផឹកទឹកធម្មតា) គួរប្រញាប់ទៅជួបគ្រូពេទ្យឯកទេសជាបន្ទាន់។
៥- ប្រើថ្នាំជាប់ជាប្រចាំ
បុរសមួយភាគធំតែងមិនមានអារម្មណ៍ទទួលស្គាល់ថា ខ្លួនឯងញៀនឱសថ។ អ្នកខ្លះផឹកថ្នាំបំបាត់ការឈឺចាប់ ថ្នាំផ្តាសាយ ថ្នាំកាត់ស្លេស្មិ៍ ច្រើនថ្ងៃជាប់ៗគ្នា។ ថ្នាំទាំងនេះតែងយកមកប្រើនៅពេលកើតមានអាការ ដោយទៅជួបគ្រូពេទ្យឬទិញថ្នាំបំបាត់អាការខ្លួនឯងជាប់ជាប្រចាំ។ បើមានបញ្ហាបែបនេះអ្នកគួរផ្អាកការប្រើឱសថ៕ (ប្រជាប្រិយ១១-២០/០៣/២០១០)
អត្ថបទ ៖ Mr. Rina

Reviewed by Unknown
on
1:14 AM
Rating:
No comments: