ពិព័រណ៌ពាណិជ្ជកម្មខេត្ត១ផលិតផល១ លើកទី៩ នឹងចាប់ផ្តើមនៅថ្ងៃចន្ទស្អែកនេះ
ជាលើកទី៩ហើយ ដែលកម្ពុជារៀបចំ «ពិព័រណ៌ផលិតផលនាំចេញ-នាំចូល និងខេត្ត១ផលិតផល១»។ ពិព័រណ៌នេះនឹងមានរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា វេទិកាស្តីពីវិនិយោគនិងធុរកិច្ច សិក្ខាសាលាស្តីពីការជំរុញសកម្មភាពពាណិជ្ជកម្ម និងការចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ជាដើម។ មិនតែប៉ុណ្ណោះ ក៏នឹងមានការតាំងបង្ហាញផលិតផលស្រូវអង្គរ និងកម្មវិធីជំនួបពាណិជ្ជកម្មសម្រាប់អ្នកនាំចេញអង្គរកម្ពុជាទៀតផង។
នាយកដ្ឋានកិច្ចការពិព័រណ៌ នៃក្រសួងពាណិជ្ជកម្ម បានពន្យល់ថា មូលហេតុនៃការរៀបចំពិព័រណ៌ពាណិជ្ជកម្មលើកទី៩នេះ គឺក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិយោគនៅកម្ពុជា ជាពិសេសបង្កើនសកម្មភាពនាំចេញ។ លើសពីនេះ គឺដើម្បីតភ្ជាប់សកម្មភាពពាណិជ្ជកម្មនៅក្នុងស្រុក ពីគ្រប់ក្របខណ្ឌខេត្ត ក្រុង និងរាជធានី ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករកម្ពុជានិងបរទេស។
សាធារណជននិងអ្នករកស៊ីដែលទៅចូលរួមពិព័រណ៌នេះ អាចទិញទំនិញនិងសេវាកម្មដែលមានគុណភាព ព្រមទាំងងាយស្រួលស្វែងរកដៃគូវិនិយោគទុនទាំងនៅក្នុងស្រុកនិងក្រៅស្រុក។ នេះបើតាមការអះអាងរបស់នាយកដ្ឋានកិច្ចការពិព័រណ៌។
សូមបញ្ជាក់ថា ពិព័រណ៌ពាណិជ្ជកម្មនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់១៨ធ្នូ ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌល ពិព័រណ៌និងសន្និសីទកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ការរៀបចំពិព័រណ៌នៅលើកទី៩នេះ ផ្តួចផ្តើមដោយ ក្រសួងពាណិជ្ជកម្ម និងសហការជាមួយអាជ្ញាធរខេត្តក្រុងក្នុងទាំងអស់ រួមទាំងមានការគាំទ្រពី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ ព្រមទាំងមានកិច្ចសហការជាមួយអាជ្ញាធរសាលារាជធានីភ្នំពេញផងដែរ៕
អត្ថបទ ៖Mr. Mini Nano

Reviewed by Unknown
on
2:14 AM
Rating:
No comments: