Top Ad unit 728 × 90

រឿង​ The​ Interview​ របស់​ក្រុម​ហ៊ុន​ SONY​ សំរេច​ចិត្ត​ដាក់បញ្ចាំង​

បន្ទាប់​ពី​បាន​រង​ពាក្យ​រិះគន់​ជា​ច្រើន ​ក្រុមហ៊ុន​ផលិត​កុន​ដ៏​ធំ​របស់​ហូលីវូដ SONY PICTURES ​INTERTAINMENT​ បាន​ប្តូរ​ចិត្ត​វិញ ​ថា​នឹង​ចាប់​បញ្ចាំង​ខ្សែ​ភាពយន្ត​រឿង The Interview ​ចាប់​ពី​ថ្ងៃ​ពុធ​ទី​២៤​នេះ​ទៅ។ សូម​រំលឹក​ថា ក្រុមហ៊ុន SONY ​ត្រូវ​បាន​ពួកចោរ​ព័ត៌មានវិទ្យា ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺនែត លួច​យក​ឯកសារ​សំខាន់ៗ​ របស់​ក្រុមហ៊ុន​ស្ទើរតែ​ទាំងស្រុង ​ហើយ​ព្រមទាំង​បាន​គំរាម​កំហែង​ទៀត​ថា ពួកគេ​នឹង​ធ្វើ​ភេរវកម្ម​ តាម​រោងកុន​ណា ​ដែល​ហ៊ាន​ចាក់​បញ្ចាំង​រឿង The Interview។







សូម​រំលឹក​ថា រឿង The Interview​ ជា​ខ្សែ​ភាពយន្ត​បែប​កំប្លែង​ ដែល​សាច់រឿង​និយាយ​អំពី អ្នក​កាសែត​អាមេរិក​ពីរ​នាក់ ធ្វើការ​ជា​គេញ​សម្ងាត់​ឲ្យ​ CIA ​រៀប​ចំ​គម្រោង​សម្លាប់​ប្រធានាធិបតី​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន។ បន្ទាប់​ពី​បាន​ដឹង​ព័ត៌មាន​ថា​មាន​ខ្សែ​ភាពយន្ត​នេះ កូរ៉េ​ខាងជើង ​បាន​និយាយ​ថា ​នឹង​ធ្វើការ​វាយប្រហារ​ បើសិន​ជា​កុន​នេះ​បញ្ចាំង ព្រោះ​កូរ៉េ​ខាងជើង​យល់ថា ​នេះ​ហាក់ដូច​ជា​សង្គ្រាម​ ដែល​អាមេរិក​វាយ​មក​លើ​កូរ៉េខាងជើង​អញ្ចឹង។




អត្ថបទ ៖ Mr. Mini Nano


រឿង​ The​ Interview​ របស់​ក្រុម​ហ៊ុន​ SONY​ សំរេច​ចិត្ត​ដាក់បញ្ចាំង​ Reviewed by Unknown on 6:01 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.