បេក្ខជន The X Factor UK 2014 ម្នាក់នេះពិតជាមិនធម្មតាមែន
The X Factor គឺជាកម្មវិធីប្រឡងចំរៀងដ៏ពេញនិយមមួយរបស់ពិភពលោកដែលត្រូវបានបង្កើតដោយ លោក Simon Cowell ដែលជាផលិតករកម្មវិធីដ៏ល្បីម្នាក់។ ហើយកម្មវិធីនេះមាននៅប្រទេសជាច្រើនដូចជា អង់គ្លេស សហរដ្ឋអាមេរិច អូស្ត្រាលី និង អេស្បាញ ជាដើម ហើយនៅពេលឆាប់ៗ ខាងមុខកម្មវិធី The X Factor នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រលេកមកមើលកម្មវិធី The X Factor UK 2014 ដែលជារដូវកាលទី 11 វិញ មានបេក្ខជនម្នាក់បានធ្វើឲ្យគណៈកម្មការ ទាំង 4 អ្នក ដែលមានដូចជា លោក Simon Cowell , អ្នកនាង Cheryl Fernandez-Versini , អ្នកនាង Mel B និង លោក Louis Walsh មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងវគ្គ Room Auditions សប្តាហ៍ទី 2 ។
បេក្ខជនម្នាក់នោះមានឈ្មោះថា Jake Quickenden អាយុ 26 ឆ្នាំ គាត់បានចាប់ផ្តើមច្រៀងជាមួយនឹងការលេងហ្គីតា ជាមួយបទ All Of Me តែគាត់ធ្វើមិនបានល្អនោះទេ រហូតដល់ អ្នកនាង Mel B បានសុំអោយផ្អាកច្រៀង ហើយបានផ្តល់នូវដំបូន្មានមួយចំនួន បន្ទាប់មក គណៈកម្មការ 2 រូបទៀតគឺលោក Simon Cowell នឹង អ្នកនាង Chery Fernandez-Versini បានស្នើរសុំឲ្យគាត់ ច្រៀងចំរៀងថ្មីដោយគ្មានហ្គីតា។
បន្ទាប់មក Jake Quickenden ក៏បានយកហ្គីតាទៅទុក រួចចាប់ផ្តើមច្រៀងចំរៀងមួយបទថ្មីដែលមានចំនងជើងថា Say Something ។ ជាមួយបទថ្មីនេះបានធ្វើឲ្យគណៈកម្មការមានការភ្ញាក់ផ្អើលនិងពេញចិត្តជាខ្លាំងដែលធ្វើឲ្យគាត់អាចជាប់ទៅកាន់វគ្គបន្តបាន។ ហើយគាត់ត្រូវបានចាត់ចូលទៅក្នុងផ្នែកអ្នកចំរៀងបុរស់ ដែលមាន Mel B ជាអ្នកណែនាំនៅក្នុងផ្នែកនេះ។
តែអ្វីដែលគួរឲ្យស្តាយគឺគាត់បានធ្លាក់នៅក្នុងវគ្គ Live Show សប្តាហ៍ទី ៣ ដែលពេលនោះមានតែ Mel B ម្នាក់ប៉ុន្នោះដែលបោះឆ្នោតជ្រើសយកគាត់ដើម្បីរក្សាទុកទៅកាន់វគ្គបន្តទៀត។ គួរបញ្ជាក់ផងដែរថា Jake Quickenden ធ្លាប់បានចូលរួមប្រលងម្តងរួចមកហើយនៅក្នុងកម្មវិធី The X Factor UK ឆ្នាំ 2012 រដូវកាលទី 9 ដែលពេលនោះគាត់អាចធ្លាក់នៅក្នុងវគ្គ Judges' houses ។
ចង់ដឹងថាបេក្ខជន The X Factor UK 2014 ម្នាក់នេះ មិនធម្មតាយ៉ាងណានោះសូមទស្សនាវីដេអូទាំងអស់គ្នា ៖
តើប្រិយមិត្តទាំងអស់យល់យ៉ាងណាដែរចំពោះបេក្ខជន The X Factor 2014 ជំនាន់ទី 11 ម្នាក់នេះ ?
អត្ថបទដោយ ៖ Dee

Reviewed by Unknown
on
3:00 PM
Rating:
No comments: