តើគេហទំព័រ Youtube បង្កើតឡើងនៅឆ្នាំណា? និងបង្កើតដោយនណា?
តើបងប្អូនធ្លាប់ដឹងទេថាគេហទំព័រ Youtube ត្រូវបានបង្កើតឡើងដោយនណា? ហើយបង្កើតឡើងក្នុងគោលបំណងអ្វី? ថ្ងៃនេះ Cambodia Online Magazine បកស្រាយពីអាថ៍កំបាំងរបស់វា ។ខាងក្រោមនេះជាអាថ៍កំបាំងខ្លះរបស់គេហទំព័រ Youtube។
Youtube ត្រូវបានបង្កើតឡើង កាលពីខែកុម្ភះ ឆ្នាំ២០០៥ ដោយអតីត បុគ្គលិក៣រូប របស់ Paypal (សេវាទូទាត់ ប្រាក់តាមប្រព័ន្ធ អ៊ិនធឺរណិត លំដាប់ឈានមុខ បច្ចុប្បន្ន) នោះគឺលោក Chad Hurley លោក Steve Chen និង លោក Jawed Karim។ លោក Chad Hurley បានរៀនរចនា ក្រាហ្វិកឌីហ្សាញ នៅ សកលវិទ្យាល័យ Pennsylvania ខណះដែល Chen និង Karim រៀនជាមួយគ្នា ផ្នែកវិទ្យាសាស្ត្រ កុំព្យូទ័រ នៅសកលវិទ្យាល័យ Illinois ។
គំនិតនៃការបង្កើត Youtube នេះបានកើតឡើង ខណះពេលដែល Chad Hurley និង Steve Chen មានការលំបាក ក្នុងការចែករំលេក ខ្លីបវីដេអូ ដែលបានថត ក្នុងពិធីជប់លៀង នៅគេហដ្ឋាន របស់លោក Chen នៅ San Francisco ។
វីដេអូដំបូង របស់ Youtube មានចំណងជើងថា ‘Me at the Zoo’ ត្រូវបានអាបឡោត ដោយលោក Jawed Karim ។
ខែវិច្ឆិកា ឆ្នាំ២០០៦ Google បានទិញសិទ្ធ កាន់កាប់ Youtube ជាមួយទឹកប្រាក់ 1.65 ពាន់លានដុល្លារ ស្មើនិងតម្លៃរបស់ យន្តហោះដឹកភ្ញៀវ ប្រភេទធំបំផុត ៥គ្រឿង (A380 របស់ Airbus) ។
គិតមកដល់ បច្ចុប្បន្នបើតាម ស្ថិតិរបស់ Alexa ដែលជាសេវា វាយតម្លៃ គេហទំព័រ យោងទៅតាមការ ចូលមើលរបស់អ្នក ប្រើប្រាស់អ៊ីនធឺរណិត បានឧ្យដិងថា Youtube គឺជាគេហទំព័រ ឈរលំដាប់លេខ៣ លើពិភពលោក បន្ទាប់ពី Google និងFacebook។
អត្ថបទ ៖ Mini Nano

Reviewed by Unknown
on
4:37 PM
Rating:
No comments: