តើផ្លែទំពាំងបាយជូរបានផ្តល់នូវអត្ថប្រយោជន៏អ្វីខ្លះ?
តាមការស្រាវជ្រាវបានឲ្យដឹងថាផ្លែឈើផ្សេងៗជាពិសេសផ្លែទំពាំងបាយជូរ បើយើងបរិភោគឬយកទៅចម្រាញ់ជាទឹកទំពាំងបាយជូរ ឬ ធ្វើជាស្រាក្រហមក៏មានផលល្អសម្រាប់សុខភាពដែរ។ហើយពេលដែលញុាំបានផ្តល់នូវអត្ថប្រយោជន៍មកវិញដូចជាៈ
-ការកាត់បន្ថយការកកនៃឈាម
-កាត់បន្ថយកូឡេស្តេរ៉ុលមិនល្អក្នុងខ្លួន
-អាចជួយការពារសរសៃឈាមនៅក្នុងបេះដូង
-ជួយរក្សានៅសម្ពាធឈាម
នៅក្នុងផ្លែទំពាំងបាយជូរសំបូរទៅដោយសមាសធាតុប្រឆាំងនូវអុកស៊ីតកម្ម។ការប្រឆាំងនូវអុកស៊ីតកម្មនេះត្រូវបានរកឃើញនៅក្នុងដើម ស្លឹក និងគ្រាប់នៃទំពាំងបាយជូរ ដែលមានបរិមាណនៃការប្រឆាំងអុកស៊ីតកម្មនៅក្នុងទំពាំងបាយជូរត្រូវបានអាស្រ័យទៅលើកត្តា ខ្លះៗដូចជាៈ
-ប្រភេទនៃពូជទំពាំងបាយជូរ
-ទីកន្លែងដាំដុះទំពាំងបាយជូរ
-អាកាសធាតុនិងការថែទាំ។ ទំពាំងបាយជូរដែលមានពណ៌ក្រហម ពណ៌ខ្មៅនិងទំពាំងបាយជូរពណ៌ស្វាយមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាង ទំពាំងបាយជូរពណ៌ស និង បៃតង។ ហើយកម្រិតនៃការប្រឆាំងអុកស៊ីតកម្មដែលឃើញនូវភាពខុសគ្នារវាងស្រាជាមួយនឹងកម្រិតប្រឆាំងដ៏ខ្ពស់របស់ស្រាក្រហមដែលគ្មានជាតិអាល់កុលនាំឲ្យខូចសុខភាព៕
កែសម្រួលដោយ៖ Mr.Samrach
តើផ្លែទំពាំងបាយជូរបានផ្តល់នូវអត្ថប្រយោជន៏អ្វីខ្លះ?
Reviewed by Unknown
on
4:00 PM
Rating:

No comments: