ខ្សែបម្រើមួយរូបរបស់ Real Madrid ស្ថិតក្នុងគោលដៅរបស់ ក្លិប AC Milan
ខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Illarramendi កំពុងក្លាយជាគោលដៅរបស់ក្លិប AC Milan នេះបើយោងតាម UK reporter ។
នៅក្នុងស្ថានីយ៍វិទ្យុ TalkSport របស់អង់គ្លេសបាននិយាយថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះប្រហែលជាអាចចាកចេញពីទឹកដី Santiago Bernabeu ទៅកាន់ទឹកដី San Siro របស់់ក្លិប AC Milan បន្ទាប់ពីកីឡាកររូបមិនបានជាប់ជាជម្រើសដំបូងឡើយ ក្រោមការដឹកនាំរបស់លោក Carlos Ancelotti នៅទឹកដី Santiago Bernabeu ។
សូមបញ្ជាក់ថាខ្សែបម្រើរូបនេះបានចូលរួមក្នុងក្លិប Real Madrid ដោយតម្លៃផ្ទេរ ២៥.៥លានអ៊ឺរ៉ូ ពីក្លិបReal Sociedad កាលពីឆ្នាំ ២០១៣ ។ ហើយតាំងពីផ្ទេរមកទឹកដីSantiago Bernabeu កីឡាកររូបនេះមិនអាចដណ្តើមកន្លែងជាជម្រើសដំបូងបានឡើយដោយសារ ក្លិប Real Madrid សំបូរខ្សែបម្រើឆ្នើមជាច្រើនដូចជា Luka Modric ; Toni Kroos ; Jame Rodrigues ជាដើម ។
ប្រសិនបើកីឡាកររូបនេះសំរេចចិត្តចាកចេញពីក្លិប Real Madrid មែននោះក្លិប AC Milan និងត្រូវធ្វើការប្រជែងជាមួយក្លិប Arsenal ដែលកំពុងចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ ។ គួរបញ្ជាក់ក្លិប Arsenal ធ្លាប់ទាក់ទងចង់បានកីឡាកររូបនេះម្តងដែរមុនពេលដែលរូបគេចូលរួមជាមួយក្លិប Real Madrid ។
ប្រភព ៖ realmadridnews
អត្ថបទ ៖ Mr Ball
ខ្សែបម្រើមួយរូបរបស់ Real Madrid ស្ថិតក្នុងគោលដៅរបស់ ក្លិប AC Milan
Reviewed by Unknown
on
7:00 PM
Rating:

No comments: