66 % នៃទូរស័ព្ទ Android ដែលបានចូលទៅកាន់ Facebook គឺទូរស័ព្ទដែលផលិតមុនឆ្នាំ ២០១២
តាមរយះរបាយការណ៍ដែលបានមកពីការស្រាវជ្រាវរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងថាជារៀងរាល់ខែមានអ្នកប្រើប្រាស់ទូរស័ព្ទ Android ប្រមាណជា 500 លាននាក់ ជាមួយនឹងទូរស័ព្ទ Android ប្រមានជា 10,000 ប្រភេទខុសៗ គ្នា បានបើកចូលទៅកាន់ Facebook។
តែអ្វីដែលគួរឲ្យកត់សំគាល់នោះគឺ ក្នុងចំនោមទូរស័ព្ទ Android ទាំងនោះមានប្រមាណជា 66% ជាទូរសព្ទដែលផលិតនៅឆ្នាំ ២០១១ រឺក៏យូរជាងនេះ។ ហេតុដូចនេះហើយក្រុមការងាររបស់ Facebook កំពុងតែសិក្សាពីការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ទៅទូរស័ព្ទដែលផលិតនៅឆ្នាំ 2011 រឺ មុននេះ។
ក្នុងចំនោមទូរស័ព្ទទាំងនោះ Galaxy SII ឈរនៅលើគេជាទូរស័ព្ទដែលបានបើកចូលទៅកាន់ Facebook មានចំនួនច្រើនជាងគេ។
តើអ្នកយល់យ៉ាងណាដែរអំពីរបាយការណ៍របស់ Facebook មួយនេះ ?
ប្រភព ៖ Phonearena
អត្ថបទដោយ ៖ Mr. Dee
66 % នៃទូរស័ព្ទ Android ដែលបានចូលទៅកាន់ Facebook គឺទូរស័ព្ទដែលផលិតមុនឆ្នាំ ២០១២
Reviewed by Unknown
on
4:36 PM
Rating:

No comments: