កាំភ្លើងធំ Arsenal រងបរាជ័យខណៈ Everton បានត្រឹមស្មើ
កាលពីយប់មិញក្លិបកាំភ្លើងធំ Arsenal បានរងបរាជ័យក្រោមថ្វីជើងក្លិបក្ងានព្រៃ Swansea City ដោយលទ្ធផល ១ទល់និង២ ។
ដោយក្នុងការប្រកួតនេះក្លិបកាំភ្លើងធំជាអ្នកបើកការនាំមុខដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Alexis Sanchez នៅនាទីទី ៦៣ តែចូលដល់នាទីទី៧៥ ខ្សែបម្រើរបស់ក្លិប Swansea កីឡាករ Gylfi Sigurdsson អាចរកគ្រាប់បាល់តាមស្មើអោយក្លិប ខណៈ៣នាទីបន្ទាប់គឺនៅនាទីទី ៧៨ កីឡាករ Bafetimbi Gomis បានស៊ុតបញ្ចូលទីគ្រាប់ជំនះអោយក្លិប Swansea ។
ដោយឡែកការប្រកួតមួយគូទៀតកាលពីយប់មិញនេះដែរក្លិប Everton បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១ទល់និង១ ជាមួយក្លិប Sunderland ។
ដោយក្នុងការប្រកួតនេះក្លិប Sunderland អាចរកគ្រាប់នាំមុខមុននៅនាទី៦៧ ដោយកីឡាករ Sebastian Larsson តែនៅនាទីទី៧៦ កីឡាករ Leighton Baines ជាអ្នករកគ្រាប់បាល់តាមស្មើអោយក្លិប Everton ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ។
លទ្ធផលគូផ្សេងទៀតកាលពីយប់មិញ
Tottenham Hotspur 1-2 Stoke City
West Bromwich Albion 0-2 Newcastle United
តារាងលទ្ធផលសប្តាហ៍ទី១១នៃ English Premier League
អត្ថបទដោយ៖ Mr Ball
កាំភ្លើងធំ Arsenal រងបរាជ័យខណៈ Everton បានត្រឹមស្មើ
Reviewed by Unknown
on
10:02 PM
Rating:

No comments: