Asus ZenWatch ដាក់លក់នៅលើទីផ្សារអាមេរិចហើយនៅថ្ងៃទី ៩ ខែវិច្ឆិកានេះ
ក្រោយពីការបង្ហាញខ្លួនរបស់ Asus ZenWatch នៅក្នុងព្រឹត្តិការណ៍ IFA 2014 គេសង្កេតឃើញថា វាហាក់ទទួលការចាប់អារម្មណ៍គួរសម មិនចាញ់ Smart Watch របស់ក្រុមហ៊ុនផ្សេងៗឡើយ។ នេះក៏ដោយសារការរចនារូបរាងរបស់វាស្រស់ស្អាត មានភាពថ្លៃថ្នូរ និងទាន់សម័យផងដែរ។
ឥលូវនេះ Asus បានប្រកាស់ថា ZenWatch នឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិចនៅថ្ងៃ ៩ វិច្ឆិកានេះ ក្នុងតម្លៃត្រឹមតែ 199$ តែប៉ុន្នោះ។
លក្ខណះសម្បត្តិរបស់ Asus ZenWatch
- អេក្រង់ Touchscreen ប្រភេទ AMOLED ទំហំ 1.63 -inch ផ្តល់រូបភាពក្នុងកំរិត 320x320 pixel
- CPU ប្រភេទ Qualcomm Snapdragon 400 ល្បឿន 1.2 GHz
- RAM ទំហំ 512 MB
- ធន់នឹងការជ្រាបទឹក និងធូលី
- មានប្រព័ន្ធវាស់ជំហ៊ាន, ចង្វាក់បេះដូង
- អេក្រង់ស្រស់ស្អាតរាងកោង
សង្ឈឹមថា ZenWatch នឹងមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាឆាប់ៗ ជាមួយនឹងតម្លៃដែលសមរម្យ។ តើប្រិយមិត្តណាខ្លះដែលកំពុងតែពេញចិត្តជាមួយនឹង ZenWatch ?
ប្រភព ៖ GSMArena
ប្រែសំរួល ៖ Mr. Dee
Asus ZenWatch ដាក់លក់នៅលើទីផ្សារអាមេរិចហើយនៅថ្ងៃទី ៩ ខែវិច្ឆិកានេះ
Reviewed by Unknown
on
4:02 PM
Rating:

No comments: