បែកធ្លាយរូបរាង និងលក្ខណះសម្បត្តិរបស់ Microsoft Lumia 535
កាលពីពេលថ្មីៗកន្លងទៅនេះ Microsoft បានប្រកាស់ថានឹងបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន ជាមួយនឹង Logo Microsoft មិនមែន Nokia ទៀតទេ នៅថ្ងៃទី 11 ខែវិច្ឆិកានេះ។
តែនៅពេលនេះរូបភាព និងលក្ខណះសម្បត្តិ របស់ Microsoft Lumia 535 ត្រូវបានបែកធ្លាយនៅក្នុងប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ Microsoft មិនបានបកស្រាយអ្វីជុំវិញការបែកធ្លាយរបស់ Microsoft Lumia 535 នេះទេ។
តាមរយះរូបភាពយើងសង្កេតឃើញថា មិនមាន Logo Nokia ទៀតទេសំរាប់ Lumia Windows Phone 535 នេះ តែជំនួសមកវិញដោយ Logo Microsoft ទាំងខាងមុខ និង ខាងក្រោយនៃទូរស័ព្ទ។
លក្ខណះសម្បត្តិរបស់ Microsoft Lumia 535 ដែលបែកធ្លាយ ៖
- អេក្រង់ទំហំ 5-inch ប្រភេទ qHD ដែលអាចផ្តល់រូបភាពក្នុងកំរិត 540 x 960 pixel
- CPU ប្រភេទ Qualcomm Snapdragon 200
- RAM ទំហំ 1GB ជាមួយនឹងអង្គផ្ទុកទិន្នន័យទំហំ 8GB
- កាមេរ៉ាខាងក្រោយទំហំ 5MP និង ខាងមុខទំហំ 3 MP
- ថ្មទំហំ 1900mAh
- ប្រើប្រាស់ស៊ីមបាន 2
តើអ្នកគិតថារូបភាពបែកធ្លាយនេះពិតប្រាកដ ដែរឬអត់ ? ហើយតើ Microsoft Lumia 535 គឺជាទូរស័ព្ទទីមួយដែលមាន Logo Microsoft មែនដែររឺទេ ?
ប្រភព ៖ Phonearena
ប្រែសំរួល ៖ Mr. Dee
បែកធ្លាយរូបរាង និងលក្ខណះសម្បត្តិរបស់ Microsoft Lumia 535
Reviewed by Unknown
on
5:05 PM
Rating:

No comments: