Top Ad unit 728 × 90

អាហារ​គួរ​ទទួល​ទាន​ និង​អាហារ​ដែល​​​មិន​​​គួរ​ទទួល​ទាន​​​សម្រាប់​​​អ្នក​​​មាន​​ជំងឺ​​ពុក​​ឆ្អឹង​

មនុស្សជាច្រើននៅមានទស្សនៈថា ចង់កុំឱ្យពុកឆ្អឹង គឺត្រូវទទួលទានទឹកដោះគោ។ មិនខុសឡើយ ព្រោះទឹកដោះគោជាអាហារមួយក្នុងចំណោមអាហារ ផ្គត់ផ្គង់កាល់ស្យូម។ ប៉ុន្តែបើគ្រាន់តែផ្អែកទៅលើទឹកដោះគោមួយមុខ គឺពុំទាន់គ្រប់គ្រាន់ឡើយ។


ទោះបីទទួលទានទឹកដោះគោទៀង ទាត់ តែប្រសិនជាតិកំបោរមិនត្រូវបានស្រូបចូលទៅក្នុងឈាម នោះកាល់ស្យូមមិនអាចទៅដល់ជាលិកាឆ្អឹងបាន ឡើយ។

ក្រុមវេជ្ជបណ្ឌិត បានផ្ដល់ដំបូន្មានថា ការព្យាបាលជំងឺពុកឆ្អឹង ធ្វើយ៉ាងណាឱ្យឆ្អឹងបន្ថយពុក ឬនិយាយឱ្យត្រឹមត្រូវជាង គឺបង្អាក់ពុកបន្ត គឺពុំមែនឱ្យឆ្អឹង អស់ពុកឡើយ។

អាហារគួរប្រើសម្រាប់អ្នកមានជំងឺពុកឆ្អឹងមានដូចជា ទឹកដោះគោ ពពួកត្រីសមុទ្រសម្បូរប្រេង Omega-3 ដូចជាត្រីសាល់ម៉ុន, ត្រីប្លាធូ ដំឡូងជ្វា សណ្តែកដី ប្រេងល្ង និងពិសេសគឺផ្លែម្នាស់ ព្រោះវាជាប្រភពអាហារសម្បូរម៉ាញ៉េស្យូម។

អាហារគួរចៀសវាងសម្រាប់អ្នកមានជំងឺពុកឆ្អឹងមានដូចជា ពពួកភេសជ្ជៈមានហ្គាស តែ ស្រា បន្ថយអតិបរមាពពួកអាហារ បច្ចេកវិជ្ជា គ្រឿងកំប៉ុង និងនំប៉័ង៕

អត្ថបទ៖ Mr.Rina

អាហារ​គួរ​ទទួល​ទាន​ និង​អាហារ​ដែល​​​មិន​​​គួរ​ទទួល​ទាន​​​សម្រាប់​​​អ្នក​​​មាន​​ជំងឺ​​ពុក​​ឆ្អឹង​ Reviewed by Unknown on 11:23 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.