Manchester United កំពុងទាក់ទង ដើម្បីផ្ទេរខ្សែការពារមួយរូបពី Athlectico Madrid
យោងតាម Daily Starបានរាយការណ៍ថាក្លិប Manchester United បានត្រៀមទឹកប្រាក់ចំនួន ២០លានផោន ដើម្បីផ្ទេរខ្សែការពាររបស់ Athelctico Madrid គឺកីឡាករ Miranda ។
បច្ចុប្បន្នក្លិប Man Utd កំពុងតែព្យាយាមដើម្បីពង្រឹងខ្សែការពាររបស់ពួកគេយ៉ាងខ្លាំង បន្ទាប់ពីពួកគេចាប់ផ្តើមមិនសូវបានល្អឡើយនៅដើមរដូវកាលនេះ ។ ហើយកីឡាករ Miranda គឺជាគោលដៅដ៏សំខាន់របស់លោក Luiz Van Gaal នៅពេលទីផ្សារដោះដូរកីឡាករបើកនៅខែមករាខាងមុខ ។
គួរបញ្ជាក់ថាលោក Luiz Van Gaal បានព្យាយាមធ្វើការបញ្ចុះបញ្ចូលកីឡាករ Miranda យ៉ាងខ្លាំងដើម្បីអោយខ្សែការពាររូបនេះផ្ទេរទៅអង់គ្លេស ។
ប្រភព ៖ squwka
អត្ថបទ ៖Mr Ball
Manchester United កំពុងទាក់ទង ដើម្បីផ្ទេរខ្សែការពារមួយរូបពី Athlectico Madrid
Reviewed by Unknown
on
11:36 PM
Rating:

No comments: