Top Ad unit 728 × 90

បុរស​ផឹក​តែ​ច្រើន​ប្រឈម​នឹង​ការ​កើត​ជម្ងឺ​ម​ហា​រីក​​​​ក្រពេញ​ឈ្មោល​

តែ​គឺ​ជា​ដំ​ណាំ​រុក្ខ​ជាតិ​ម្យ៉ាង​ដែល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ ផឹក​ទៅ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​ បំ​បាត់​ភាព​ងងុយ​ដែក​ និង​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​ផង​ដែរ​។​ ប៉ុ​ន្ដែ​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​ បុរស​ផឹក​ទឹក​តែ​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី ​៧ កែវ​ឡើង​ទៅ ​អាច​ប្រ​ឈម​មុខ​ រហូត​ដល់​ ៥០​ ភាគ​រយ​នៃ​ការ​កើត​ជម្ងឺ​មហា​រីក​ក្រ​ពេញ​ (ឈ្មោល)។​


តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យា​សាស្រ្ដ​ បាន​បង្ហាញ​ថា​មាន​បុរស​ច្រើន​ជាង​ ៦,០០០​ នាក់បាន​កើត​ជម្ងឺ​មហា​រីក​បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា ​ភាគ​ច្រើន​នៃ​បុរស​ទាំង​នោះ​បាន​ផឹក​តែ ​យ៉ាង​ហោចណាស់​ ៧​ កែវ​ក្នុង​មួយ​ថ្ងៃ។​

តាម​ការ​សិក្សា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ បុរស​មាន​អាយុ​ចាប់​ពី​ ២១​-​ ៧៥​ ឆ្នាំ​អាច​ប្រ​ឈម​មុខ​នឹង​កើត​ជម្ងឺ​មហា​រីក​ បេះ​ដូង​ ទឹក​នោម​ផ្អែម​ និង​ជម្ងឺ​ផ្សេង​ៗ​ទៀត​ប្រ​សិន​បើ​ពួក​គេ​មាន​ទំ​លាប់​ ផឹក​តែ​ កាហ្​វេ ជាតិ​អាល់​កុល​ និង​ពិសារ​បារី​ច្រើន​ហួស​កំណត់៕​


អត្ថបទ៖ Mr.Rina



បុរស​ផឹក​តែ​ច្រើន​ប្រឈម​នឹង​ការ​កើត​ជម្ងឺ​ម​ហា​រីក​​​​ក្រពេញ​ឈ្មោល​ Reviewed by Unknown on 5:00 AM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.