Top Ad unit 728 × 90

រស​ជាតិ​ជូ​រ​សោះ​មាន​អត្ថ​ប្រយោជន៏​ច្រើន​ម្លេះ!!!

ផ្លែ​ឈើ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៏​សំរាប់​សុខភាព​ តែ​អត្ថ​ប្រយោជន៍​របស់​វា​មាន​លក្ខណះ​​ខុស​ប្លែក​ពី​គ្នា​មួយ​ចំនួន ​។ ហើយ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ប្រិយ​មិត្ត​ពី​អត្ថ​ប្រយោជន៍​​មួយ​ចំនួន​នៃ​ផ្លែ​ក្រូច​ឆ្មារ។


ក្រូច​ឆ្មារ​មិន​ត្រឹម​តែ​មាន​រសជាតិ​ជូរ​តែ​ម្យ៉ាង​នោះ​ទេ​ តែ​ផ្តល់​ជា​អត្ថ​ប្រយោជន៏​ជា​ច្រើន​បន្ថែម​ទៀត​ចំពោះ​ សុខភាព​ ការ​រក្សា​សម្រស់​បែប​ធម្មជាតិ​និង​ អាច​ដាក់​វា​បន្ថែម​ទៅ​ក្នុង​ចំណី​អាហារ​និង​ភេសជ្ជៈ​ដើម្បី​បន្ថែម​រស​ជាតិ​ ជាមួយ​និង​ការ​រចនា​ឲ្យ​កាន់​តែ​មាន​សោភណ៌​ភាព។​ 


វិធីប្រើប្រាស់


ក្នុង​ការ​ប្រើប្រាស់​យើង​អាច​ចិត​ជា​បន្ទះ​ស្តើងៗ​ កាត់​ជា​ដុំ ​ឬ​ច្របាច់​យក​តែ​ទឹក​មក​ប្រើ​ក៏​បាន​ ទៅ​តាម​តំរូវ​ការ​ប្រើប្រាស់​។


-​  អត្ថប្រយោជន៏ប្រើប្រាស់សម្រាប់សម្រស់


ការ​ប្រើ​ទឹក​ក្រូច​ឆ្មារ​អាច​ជួយ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ថ្លា​​និង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ស្រស់​ស្អាត​ស្រទន់ ​បំបាត់​រុន​ញើស​ធំៗ​និ​ង​មុន​តូចៗ​នៅ​លើ​ច្រមុះ​ផង​ដែរ​។ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ជួយ​កាត់​បន្ថយ​អាចមន៍​រុយ​និងស្បែក​ចាស់​ផង​ដែរ​។គ្រាន់​តែ​លាប​ទឹក​ក្រូច​ឆ្មារ​ទៅ​លើ​ផ្ទៃ​ស្បែក​មុខ​ មុន​ពេល​​អ្នក​ចូល​គេង​នៅ​ពេល​យប់​។ ​តែ​មិន​ត្រូវ​លាប​ទឹក​ក្រូច​ឆ្មារ​ពេល​អ្នក​ត្រូវ​ដើរ​ចេញ​ក្រៅ​ក្រោម​កំដៅ​ថ្ងៃ​នោះ​ទេ​ ព្រោះ​អាច​ធ្វើ​អោយ​ស្បែក​មាន​ប្រតិកម្ម​ជា​មួយ​កំដៅ​ថ្ងៃ។ ហើយ​ពេល​ព្រឹក​ឡើង​សូម​លាង​មុខ​ជាមួយ​ទឹកត្រជាក់​។​ 


មិន​ត្រឹម​តែ​ប៉ុណ្ណោះ​យើង​អាច​ប្រើ​ទឹក​ក្រូច​ឆ្មារ​ សម្រាប់​បំប៉ន់​សក់​​ កាត់​បន្ថយ​ជាតិ​ប្រេង​ចេញ​ពី​សក់​និង​ព្យាបាល​នៃ​ការ​ជ្រុះសក់​។ ហើយ​យើង​អាច​យក​ក្រូច​ឆ្មារ​មក​ដុះ​លាង​ក្រចក​ភ្លឺ​រលោង​និង​អាច​ប្រើ​សម្រាប់​បំបាត់​ខ្លិន​មាត់ ​ធ្វើ​ឲ្យ​មាន​ខ្យល់​ដក​ដង្ហើមមាន​ក្លិន​ប្រហើរ និង​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​ស្អាត​ ។

ដោយ​គ្រាន់​តែ​ខ្ពុល​មាត់​ឬ​ញាុំ​ទឹក​​ក្រូច​ឆ្មារ​ត្រឹម​​តែ​​១​ចំនិត​ប៉ុណ្ណោះ​ ​ខ្យល់​ដង្ហើម​​បរិសុទ្ធ​បែប​ធម្មជាតិ​ដែល​ចេញ​ពី​ជាតិអាស៊ីត​នៃ​ផ្លែក្រូច​ឆ្មារ​អាច​បំផ្លាញ​ចោល​ក្លិន​មិន​ល្អ​ដែល​បង្ករ​ឡើង​ដោយ​បាក់ តេរី ។​ 

- សម្រាប់សុខភាព


ការ​បរិភោគ​ទឹក​ក្រូច​ឆ្មារ​រាល់​ថ្ងៃ​ អាច​កំចាត់​ផល​ប៉ះពាល់​ពី​អាហារ​ចំពោះ​រាងកាយ​ ប្រមាត់​ ក្រពះ​ ពោះវៀន​។ ទឹក​ក្រូច​ឆ្មារ​បាន​ជួយ​សំអាត​ជាតិពុល​ពី​ថ្លើម​ធ្វើ​អោយចលនា​ឈាម​ដើ​រ​ស្រួល​ សម្រួល​សំពាធ​ឈាម​ក្នុង​សរសៃ​ឈាម​ 


កែសម្រួលដោយ៖ Mr.Samrach
រស​ជាតិ​ជូ​រ​សោះ​មាន​អត្ថ​ប្រយោជន៏​ច្រើន​ម្លេះ!!! Reviewed by Unknown on 10:35 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.