សញ្ញាមួយចំនួនបញ្ជាក់ពីការកើតមានជំងឺថ្លើម
ថ្លើមគឺជាសរីរាង្គមួយប្រភេទនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សយើង វាមានតួនាទីចម្រុះច្រើន ជាពិសេសថ្លើមមានមុខងារជួយគាំទ្រដល់សរីរាង្គដទៃទៀតនៅក្នុងខ្លួន។ តួនាទីសំខាន់បំផុតមួយរបស់ថ្លើម គឺចម្រាញ់យកជាតិពុលចេញពីក្នុងរាងកាយរបស់យើង។ នៅពេលណាថ្លើមមានជំងឺ ដូចជារលាកធ្ងន់ធ្ងរដែលមិនអាចធ្វើការចម្រាញ់ជាតិពុលពីក្នុងខ្លួនបានមនុស្សនឹងត្រូវស្លាប់។
ជំងឺដែលកើតមានចំពោះថ្លើមភាគច្រើនបំផុត គឺជំងឺរលាកថ្លើមប្រភេទ (A,B,C,D,E)គ្រូពេទ្យជំនាញខាងប្រព័ន្ធរំលាយអាហារ និងជំងឺថ្លើមបានឲ្យដឹងថា ក្នុងចំណោមប្រភេទរលាកថ្លើមទាំងនេះមានប្រភេទខ្លះនាំឲ្យមានលក្ខណៈរុំារ៉ៃធ្ងន់ធ្ងរ ដែលធ្វើឲ្យថ្លើមខូច។
សញ្ញាមួយចំនួនដែលបញ្ជាក់ពីការកើតជំងឺថ្លើមមានដូចជា តប់ប្រមល់ ឆាប់ខឹង ឆេវឆាវ និងភិតភ័យ ។ ឈឺចុករួយត្រង់ត្រគៀកជារៀងរាល់លើកមានអាការៈរឹងរិតសាច់ដុំក្បាលពោះ ឈឺពោះញឹកញាប់ ឬមានអាការៈក្តៅនៅដើមទ្រូង។
-ពិបាកក្នុងការទទួលទានដំណេកឲ្យលង់លក់ រមែងងងុយដេកនៅពេលថ្ងៃ និងអស់កម្លាំង។ មានអារម្មណ៍ហាក់ដូចជាមានអ្វីស្ទះនៅបំពង់កលេបក៍មិនចូល ខ្ចាក់ក៏មិនចេញ និងធុញថប់ចំណីអាហារ តឹងពោះគ្មានរំលាយអាហារ និងភើជាញឹកញាប់។ ស្បែកមុខស្លេកពណ៌លឿងគ្មានឈាម និងជាំនៅលើផ្ទៃមុខ។
-បបូរមាត់ជាំ អណ្តាតមានពណ៌ស្វាយក្រមៅ គែមនៅចុងអណ្តាតមានការខាំ ឬប៉ះនឹងធ្មេញ។ឈឺ ឬសង្កៀរសុដន់ ឡើងទម្ងន់នៅមុខពេលមានរដូវសម្រាប់ស្ត្រី និងឈឺចាប់ត្រង់ពងស្វាសចំពោះបុរសៗ និងរាករូស។
ប្រសិនបើមានអាការៈដូចបានណែនាំខាងលើ លោកអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរកមេរោគថ្លើមឲ្យដឹងពិតប្រាកដ ងាយស្រួលក្នុងការព្យាបាលទាន់ពេលវេលា ទើបជាការប្រសើរ៕
អត្ថបទ៖ Mr.Rina

Reviewed by Unknown
on
5:30 PM
Rating:

No comments: