Top Ad unit 728 × 90

តើអ្នកធ្លាប់ដឹងពីការដាំដុះដំណាំស្ពៃបែបធម្មជាតិទេ?

ថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបនៃការដាំដំណាំស្ពៃបែបធម្មជាតិសម្រាប់បរិភោគនិងលក់ ដែលចំណាយតិច ចំនេញច្រើនលើសុខភាពនិងជួយសំចៃថិវិកាផង។

-​ការ​រៀបចំដី 
ក្នុងការរៀបចំដីសំរាប់​ ដាំ​ស្ពៃ​ យើងត្រូវធ្វើ​​ការ​ភ្ជួរ​រាស់​ដី ឬ កាប់ដីហើយវាយដីនោះឱ្យ​​បានម៉ដ្ឋ​ល្អនិង  រើស​ស្មៅ​​ចេញ​ឲ្យបានស្អាត ហើយពង្រាបដីឲ្យរាបស្មើ រួច​​ដាក់​​ជីធម្មជាតិទ្រាប់ដី។ បន្ទាប់មក​ យើងអាចសាបគ្រាប់ពូជសិនចាំយកទៅដាំក្នុងរងក៏បានឬលើ​ក​ជា​រងរួចដាក់គ្រាប់ដាំក៏បាន។ការលើករងយើងអាចលើកដោយមានទទឹង​​ពី​១ ទៅ​១,២​ម៉ែត្រ កំពស់​​២តឹក បណ្តោយ​ទៅ​តាម​ទំហំ​ដីដែលត្រូវដាំនិង​ចន្លោះ​ពីរង​មួយទៅ​មួយ​​ កន្លះម៉ែត្រ ។ បន្ទាប់មកទៀតយក​គ្រាប់​​លាយ​ជា​មួយ​​ផេះ ដើម្បីសាប​ឬដាំឱ្យ​​បានស្មើ​ល្អ ។ ក្រោយពី​​សាបឬដាំគ្រាប់​រួចហើយ យើងយកចំបើង​គ្របពី​លើ ដើម្បីការពារ​សត្វ​ល្អិត​​ចង្រៃ ជំងឺ​ផ្សេងៗនិងជួយរក្សាសំណើមផងដែរ ។ ហើយត្រូវស្រោចទឹក​​២ដងមួយថ្ងៃ​​ ព្រឹក​ និង​ល្ងាច​។ ​ក្រោយពី​​សាបឬដាំគ្រាប់​បាន​មួយសប្តាហ៍ហើយយើងដក​​ចំបើង​ចេញវិញ​ នៅពេល​ដែលស្ពៃដុះ​​បាន​​រយៈ​ពេល​​ពី​​១៥​ទៅ​២០​ថ្ងៃ  យើងធ្វើ​ការ​​ដក​រំលោះ​​កូនស្ពៃ ដែលមិនសូវល្អចេញ ទុក​តែ​កូន​ស្ពៃ​ណា​​ដែល​​ថ្លោស​ល្អ​ ហើយរក្សា​ចំងាយពី​ដើម​​មួយ ទៅ​​មួយទៀតប្រវែង​​​២​តឹក ។​
-​ការថែទាំ
ក្នុងការថែទាំ យើងនៅ​តែបន្ត​ការ​ស្រោច​​ទឹក​២ដង​មួយថ្ងៃ​​ដដែល រហូត​ដល់​ស្ពៃ​ធំ យើងអាចស្រោចត្រឹមមួយដងក្នុងមួយ​ថ្ងៃ។ បន្ទាប់​ពីការ​​ដករំលោះ​កូនស្ពៃ​រួច​មក យើងត្រូវដក​ស្មៅ​ជ្រុុំគល់ និង​ដាក់ជីធម្មជាតិបំប៉ន​​បន្ថែម​​លើ​ដំណាំបន្ថែម​​ជួយ​ដល់​ការ​លូត
លាស់របស់វា។ហើយត្រូវាឧស្សាហ័ក្នុងការពិនិត្យ​​ចាប់​ដង្កូវ និង​ដក​ដើមដែល​មាន​ជំងឺ​ចោល៕




កែសម្រួលដោយៈMr.Samrach
តើអ្នកធ្លាប់ដឹងពីការដាំដុះដំណាំស្ពៃបែបធម្មជាតិទេ? Reviewed by Unknown on 8:52 AM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.