Top Ad unit 728 × 90

កីឡាករ Salah អាចនិងចាកចេញពី Chelsea ទៅ Inter Milan

ក្លិប Inter Milan បានរាយការណ៍ពួកគេអាចនឹងសំរេចការកុងត្រាដើម្បីនាំយកខ្សែបម្រើសប្រយុទ្ធរបស់ Chelsea គឺកីឡាករ Mohamed Salah នៅខែមករាខាងមុខនេះបើយោងតាម Daily Express ។



កីឡាករវ័យក្មេងសញ្ជាតិអេស៊ីបរូបនេះអាចចាត់ទុកថាជាខ្សែបម្រើប្រយុទ្ធមួយរូបដ៏ជោគជ័យ​នៅតំបន់អ៊ឺរ៉ុបផងដែរពេលដែលរូបគេលេងនៅក្លិប FC Basel ហើយរូបគេទើបតែផ្ទេរពីក្លិប FC Basel របស់ប្រទេសស្វីសមកកាន់ Chelsea កាលពីខែមករាឆ្នាំនេះប៉ុនោះ ។


ប៉ុន្តែតាំងពីមកដល់ Chelsea រូបគេត្រូវប្រជែងដំណែងជាជម្រើសទី១របស់លោក Jose Mourinho ដោយគេដណ្តើមជាមួយកីឡាករជាច្រើនដូចជា កីឡាករ Eden Hazard កីឡាករ Willian កីឡាករ Oscar និង កីឡាករ Andre Schurrle ជាដើម ដូចនេះរូបគេហាក់ដូចជាមានឱកាសតិចតួចណាស់ ។

ដូច្នេះកីឡាករ Salah ប្រហែលជាសំរេចចិត្តចាកចេញពីក្លិប Chelsea នៅខែមករាខាងមុខនេះដើម្បីស្វែងរកឱកាសអាចជាប់ជាជម្រើសទី១ ហើយក្លិប Inter ប្រហែលជាជម្រើសដ៏ល្អសំរាប់រូបគេ ។

ប្រភព​ ៖ caughtoffside

អត្ថបទ ៖ Mr Ball

កីឡាករ Salah អាចនិងចាកចេញពី Chelsea ទៅ Inter Milan Reviewed by Unknown on 4:30 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.