CEO ថ្មីរបស់ NOKIA និយាយថាក្រុមហ៊ុននឹងមិនផលិតទូរស័ព្ទទៀតទេ
នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Nokia, Rajeev Suri បានយកវេទិកានៅថ្ងៃនេះប្រកាស់ពីគោលដៅអនាគតនៃក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ហ្វាំងឡង់មួយនេះ បន្ទាប់ពីអាជីវកម្មទូរស័ព្ទរបស់ខ្លួនត្រូវបានទិញដោយក្រុមហ៊ុន Microsoft ។
នេះជាដំណឹងមួយដ៏គួរឲ្យសោកស្តាយ ដែល Nokia មិនមានគម្រោងបង្កើតទូរស័ព្ទទៀតទេ។ លោក Rajeev Suri បាននិយាយថា "យើងមិនត្រូវសម្លឹងមើលទៅការវិលត្រឡប់របស់អតិថិជនដោយផ្ទាល់ដោយសារអាជីវកម្មទូរស័ព្ទនោះទេ"។
លោកបានបន្ថែមទៀតថា មិនយូរមិនឆាប់ឈ្មោះរបស់ Nokia នឹងត្រឡប់មកវិញ ។ តែយើងមិនទាន់ដឹងទេថា ការត្រឡប់មកវិញរបស់ Nokia អាចជាឧបករណ៍ផ្សេង រឺ ប្រហែលជាសេវាកម្ម តែសំរាប់ក្កីសង្ឃឹមថា ក្រុមហ៊ុន Nokia នឹងចាប់ផ្តើមផលិតទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ហាក់ដូចជាបាត់ស្រមោលទៅហើយនៅពេលនេះ។
នាយកប្រតិបត្តិក្រុមហ៊ុននេះបានលើកឡើងថាវានឹងមិនមាន HERE ដែលជាកម្មវិធីរុករករបស់ខ្លួនប្រកួតប្រជែងដោយផ្ទាល់ជាមួយ Google Maps ទៀតទេ ប៉ុន្តែជំនួសមកវិញដោយការពឹងផ្អែកលើអាជ្ញាប័ណ្ណភាគីទីបី ដូចជាក្រុមហ៊ុន Amazon, Microsoft ឬក្រុមហ៊ុន Yahoo, នៅក្នុងសកម្មភាពអាជីវកម្ម ទៅកាន់ ភាពជាដៃគូអាជីវកម្ម។ នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានរំពឹងទុកថា អាជីវកម្មចំនួនបីដែលមានដូចជា - Networks, Technologies និង អាជីវកម្មផែនទី - នឹងបង្កើននូវប្រាក់ចំណេញយ៉ាងឆាប់រហ័ស។
សរុបមកវិញវាពិតជារឿងដ៏គួរឲ្យសោកស្តាយដែល Nokia ទូរស័ព្ទដែលដក់ជាប់នៅក្នុងក្រអៅដួងចិត្ត របស់អ្នកប្រើប្រាស់ភាគច្រើនត្រូវបានរលាយសាបសូន្យពីក្នុងពិភពលោកនេះ៕
ប្រភព
ប្រែសំរួល ៖ Mr. Dee
នេះជាដំណឹងមួយដ៏គួរឲ្យសោកស្តាយ ដែល Nokia មិនមានគម្រោងបង្កើតទូរស័ព្ទទៀតទេ។ លោក Rajeev Suri បាននិយាយថា "យើងមិនត្រូវសម្លឹងមើលទៅការវិលត្រឡប់របស់អតិថិជនដោយផ្ទាល់ដោយសារអាជីវកម្មទូរស័ព្ទនោះទេ"។
លោកបានបន្ថែមទៀតថា មិនយូរមិនឆាប់ឈ្មោះរបស់ Nokia នឹងត្រឡប់មកវិញ ។ តែយើងមិនទាន់ដឹងទេថា ការត្រឡប់មកវិញរបស់ Nokia អាចជាឧបករណ៍ផ្សេង រឺ ប្រហែលជាសេវាកម្ម តែសំរាប់ក្កីសង្ឃឹមថា ក្រុមហ៊ុន Nokia នឹងចាប់ផ្តើមផលិតទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ហាក់ដូចជាបាត់ស្រមោលទៅហើយនៅពេលនេះ។
សរុបមកវិញវាពិតជារឿងដ៏គួរឲ្យសោកស្តាយដែល Nokia ទូរស័ព្ទដែលដក់ជាប់នៅក្នុងក្រអៅដួងចិត្ត របស់អ្នកប្រើប្រាស់ភាគច្រើនត្រូវបានរលាយសាបសូន្យពីក្នុងពិភពលោកនេះ៕
ប្រភព
ប្រែសំរួល ៖ Mr. Dee
CEO ថ្មីរបស់ NOKIA និយាយថាក្រុមហ៊ុននឹងមិនផលិតទូរស័ព្ទទៀតទេ
Reviewed by Unknown
on
5:18 PM
Rating:

No comments: