លោក David Moyes ប្រហែលជាអាចទៅដឹកនាំក្លិប Real Sociedad
លោក David Moyes អាចនិងត្រលប់ចូលវិស័យបាល់ទាត់វិញជាមួយក្លិប Real Sociedad ក្រោយពីរូបលោកបានអវត្តមានអស់មួយរយៈ ។
ក្លិប Real Sociedad ទើបតែបឈ្ឈប់លោក Jagoba Arrasate កាលពីថ្ងៃអាទិត្យ គឺក្រោយពីប្រកួតចាញ់ក្លិប Malaga កាលពីថ្ងៃសោរ៍ ហើយពួកគេអាចនាំយកអតីតគ្រូបង្វិករបស់ Man Utd និង Everton គឺលោក David Moyes មកដឹកនាំជំនួសវិញ ។
គួររំលឹកដែរថា កាលដែលលោក David Moyes ដឹកនាំក្លិប Man Utd ដែលជាក្លិបត្រូវការពារដំណែងជើងឯកត្រូវធ្លាក់ដល់លេខ៧ក្នុង Premier League ហើយបានបាត់បង់ឱកាសទៅលេងនៅ UEFA Champion League ។ ក្រៅពីនេះលោកបានដឹកនាំ Man Utd ចាញ់ក្លិប Swansea នៅជុំទី៣នៃ FA Cup និង ចាញ់ Sunderland នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃ League Cup ហើយមិនត្រឹមតែប៉ុនោះបានប្រកួតចាញ់ Bayern Munich នៅវគ្គ១/៨ នៅ UEFA Champion League ទៀតផង ។
គួរបញ្ជាក់ថាក្រៅពីក្លិប Real Sociedad នៅអេស្ប៉ាញលោក David Moyes ក៏ត្រូវបានចាប់អារម្មណ៏ពីក្លិបនៅអ៊ីតាលីផងដែរ ។ បើយោងតាម Sportsmail បាននិយាយថា លោក David Moyes ប្រហែលជាចាប់អារម្មណ៍ដើម្បីដឹកនាំក្លិបដែលលេងនៅប្រទេសអេស្ប៉ាញ( Real Sociedad )ច្រើនជាងនៅអ៊ីតាលី ។ គួរបញ្ជាក់ថាបច្ចុប្បន្នក្លិប Real Sociedad កំពុងស្ថិតនៅលេខ១៩ នៃក្របខណ្ឌ La Liga ។
តើប្រិយមិត្តយល់យ៉ាងដែរ ?
ប្រភព ៖ daily mail
អត្ថបទ ៖ Mr Ball
លោក David Moyes ប្រហែលជាអាចទៅដឹកនាំក្លិប Real Sociedad
Reviewed by Unknown
on
6:15 PM
Rating:

No comments: