GSMArena បានបន្ថែមនូវមឺនុយ Microsoft នៅលេខរៀងទី៣ ស្វាគមន៍ស្លាកសញ្ញាថ្មីនៃពិភព Smart Device
សំរាប់អ្នកចូលចិត្តបច្ចេកវិទ្យាទូរស័ព្ទ ប្រាកដជាធ្លាប់ស្គាល់រួចមកហើយនូវវេបសាយបច្ចេកវិទ្យាដ៏ធំមួយដែលមានឈ្មោះថា GSMArena ។
កាលពីម្សិលមិញ Microsoft បានប្រកាស់ជាផ្លូវការនូវវត្តមានទូរស័ព្ទស៊េរីថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Microsoft Lumia 535 ដែលជាទូរស័ព្ទដែលបានបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃស្លាកសញ្ញា Microsoft ជំនួសឲ្យ NOKIA ក្នុងពិភពទូរស័ព្ទដៃ ( smart phone ) ។ ដោយឃើញដូចនេះ GSMArena ក៏មិនបានព្រងើយកន្តើយដែរ ដោយបាននាំយកនូវ ស្លាកសញ្ញា Microsoft មកដាក់នូវលេខរៀងទីបី បន្ទាប់ពី Apple នៅលើផ្ទាំង Home Page ផ្នែកខាងឆ្វេងដៃ ដើម្បីស្វាគមន៏ស្លាកសញ្ញាមួយនេះ។
សូមបញ្ជាក់ផងដែរថានៅផ្ទាំង Home Page ផ្នែកខាងឆ្វេងដៃ គឺជាទីកន្លែងសំរាប់ឲ្យយើងស្វែងរកនូវព័ត៌មានផ្សេងៗ ដូចជា លក្ខណះសម្បត្តិ រឺ តម្លៃរបស់ទូរស័ព្ទ រឺ Tablet ជាដើម។ ដូចនេះចាប់ពីពេលនេះទៅ បើសិនជាអ្នកចង់ស្វែងរកនូវ លក្ខណះសម្បត្តិ រឺ ព័ត៌មានលំអិតដែលទាក់ទង ទៅនឹង Lumia ស៊េរីថ្មី ត្រូវចូលទៅកាន់ Microsoft មិនមែន Nokia ទៀតទេ៕
រក្សាសិទ្ធដោយ CAMBOMAG
អត្ថបទដោយ ៖ Mr. Dee
GSMArena បានបន្ថែមនូវមឺនុយ Microsoft នៅលេខរៀងទី៣ ស្វាគមន៍ស្លាកសញ្ញាថ្មីនៃពិភព Smart Device
Reviewed by Unknown
on
4:13 PM
Rating:

No comments: