Top Ad unit 728 × 90

កីឡាករ Schweinsteiger ត្រលប់ចូលហ្វឹកហាត់វិញបានហើយ

ខ្សែបម្រើរបស់ក្លិប Bayern Munich កីឡាករBastian Schweinsteiger បានត្រលប់ចូលហ្វឹកហាត់បានវិញហើយ ក្រោយពីធូរស្រាលពីរបួស ។



គួរបញ្ជាក់ថាកីឡាករវ័យ៣០ឆ្នាំរូបនេះនៅមិនទាន់បង្ហាញខ្លួនអោយក្លិប Bayern Munich មួយប្រកួតនៅ​ឡើយ​ទេ​នៅរដូវកាលនេះដោយសាររូបគេមានបញ្ហារបួសជង្គង់ ។ ទោះយ៉ាងណាក៏ដោយ​កីឡា​​ករ​​ដែល​ជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះជិតត្រលប់ចូលលេងបានវិញហើយដោយ​​រូប​គេ​បាន​ចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃអង្គារម្សិលមិញនេះ ។



នាយកប្រតិបត្តិរបស់ក្លិប Bayern Munich លោក Karl-Heinz Rummeigge បាននិយាយថា កីឡាករ Schweinsteiger អាចនិងត្រលប់ចូលលេងវិញបានពេល Bayern Munich ប៉ះជាមួយ Hoffenheim ៕


ប្រភព ៖ Sportsmole

អត្ថបទ ៖ Mr Ball 
កីឡាករ Schweinsteiger ត្រលប់ចូលហ្វឹកហាត់វិញបានហើយ Reviewed by Unknown on 4:30 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.