ត្រូវថែរក្សាចំណងស្នេហ៍បែបណាទើបគ្រួសារមានសុភមង្គល!!!
នៅក្នុងសង្គមគ្រួសារមួយតែងតែប្រាថ្នាចង់បាននូវសេចក្តីសុខសុភមង្គល។ប៉ុន្តែអ្នកខ្លះក៏ទទួលបានសេចក្តីសុខសប្បាយរីកចំរើនតាមបំណងប្រាថ្នាហើយអ្នកខ្លះទៀតក៏មិនទទួលបានសុភមង្គល ដូចបំណងឡើយ។ដូច្នេះហើយយើងគួរតែរៀនស្វែងយល់ឲ្យបានទូលំទូលាយ កុំចាំសំណាង និងតាមវាសនា។ខាងក្រោមនេះជាគន្លឹះសម្រាប់ស្វែងយល់និងសម្រាប់ដោះស្រាយ៖
ក្រោយពេលដែលរៀបការគូស្វាមីភរិយា តែងតែចង់រក្សានៃក្តីស្រលាញ់ឲ្យបានសេចក្ដីសុខសុភមង្កលជារៀងរហូត។ ប៉ុន្តែដោយសារហេតុតែគូស្វាមីភរិយាខ្លះមាន ភាពក្មេងវ័យពេកនោះ មានការធ្វេសប្រហែសមិនសូវបានយកចិត្តទុកដាក់ពីសេចក្ដីត្រូវការរបស់គូស្នេហ៍ ហើបានធ្វើឲ្យពួកគេប្រឈមមុខនឹងឈ្លោះប្រកែកគ្នារហូតដល់មានការបែកបាក់ចែកផ្លូវគ្នា។ ក្នុងភាពជាយុវវ័យបែបនេះ សុភមង្គលអាចកើតឡើងបាន ដោយសារតែមានតម្រូវការមួយចំនួនដូចជាៈ សេចក្ដីសុខផ្លូវកាយ ផ្លូវចិត្ត សេដ្ឋកិច្ច និង ផ្លូវភេទ។
ហេតុដូចនេះហើយដើម្បីឲ្យអាពាហ៍ពិពាហ៍ ទទួលបាននូវជោគជ័យនៃសុភមង្គលជានិរន្តនោះ គូស្វាមីភរិយាគប្បីប្រតិបត្តិតាមចំណុចមួយចំនួនដូចជា ស្រលាញ់គ្នាដោយចិត្តស្មោះមួយនិងមួយ ចេះគោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមក ចេះបំពេញតម្រូវការគ្នាទៅវិញទៅមក មានភក្ដីភាព សុខចិត្តរួមសុខរួមទុក្ខជាមួយគ្នា ចេះផ្ដល់ភាពកក់ក្ដៅ ផ្តល់ទំនុកចិត្ត និងភាពជឿជាក់ ចេះសរសើរ និង លើកទឹកចិត្តចំពោះគ្នា មិនឈរមើលបញ្ហា ចេះជួយទុក្ខធុរ មានទំនួលខុសត្រូវរបស់ខ្លួន ចេះសាងអនុស្សាវរីយ៍ មិនប្រច័ណ្ឌគ្នាហួសហេតុពេក ចេះជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ការងាររវាងប្តីនិងប្រពន្ធ។ហើយមិនតែប៉ុណ្ណោះស្វាមីភរិយា ត្រូវត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាឳពុកម្តាយ និងជាគ្រូដើម្បីបង្ហាត់បង្រៀនកូន ដឹកនាំនិងធ្វើជានិមិន្តរូបល្អសម្រាប់កូន។
ត្រូវថែរក្សាចំណងស្នេហ៍បែបណាទើបគ្រួសារមានសុភមង្គល!!!
Reviewed by Unknown
on
2:06 AM
Rating:
No comments: