ប្រទេសចិនតុលាការបានទទួលស្គាល់ថា អ្នកស្រលាញ់ភេទដូចគ្នាមិនមែនមានជំងឺវិកលចរិកទេ
យុវជនជនជាតិចិនម្នាក់ ឈ្មោះ យ៉ាង តេង ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ត្រូវបានក្រុមគ្រូសារជំរុញ ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យវិកលចរិក ឈ្មោះ Xinyu Piaoxiang ស្ថិតក្នុងខេត្ត ឆុងឈីង ដើម្បីធ្វើឲ្យយុវជននេះ លែងឆ្គួតទៅស្រលាញ់មនុស្សភេទដូចគ្នាតទៅទៀត។ ក្នុងកំឡុងពេលព្យាបាល យុវជនរូបនោះ ត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីពេទ្យនោះ យកទៅឆក់ខ្សែភ្លើង ជាច្រើនលើកច្រើនសា។
បន្ទាប់ពីបានចេញពីមន្ទីរពេទ្យ យុវជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅតុលាការក្រុងប៉េកាំង ដោយចោទពីការប្រើទារុណកម្មអមនុស្សធម៌ របស់មន្ទីរពេទ្យ។ តុលាការក្រុងប៉េកាំង បានសម្រេចផ្តន្ទាទោស មន្ទីរពេទ្យ ឲ្យសងជម្ងឺចិត្តទៅជនរងគ្រោះ ចំនួន ៣៥០០យាន់ ព្រមទាំងតម្រូវឲ្យមន្ទីរពេទ្យ ធ្វើការសុំទោសជាសាធារណៈទៀត។
តាមការពិតទៅ រដ្ឋាភិបាលចិនប៉េកាំង បានលប់ ការស្រលាញ់ភេទដូចគ្នា ចេញពីបញ្ជីរជម្ងឺវិកលចរិក តាំងពីឆ្នាំ២០០១ម្លេះ។ ប៉ុន្តែទោះបីជាយ៉ាងណា សង្គមចិននៅតែមានការរើសអើងជានិច្ច ជាពិសេស ពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ ដែលតែងតែបង្ខិតបង្ខំកូនៗពួកគេ ឲ្យទៅព្យាបាលនៅតាមមន្ទីរពេទ្យវិកលចរិក។ រហូតមកដល់ពេលនេះ អាជ្ញាធរចិន នៅតែមិនទាន់ទទួលស្គាល់ ឲ្យមានការបើកអង្គការ រឺ សមាគមន៍ការពារសិទ្ធិរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នាទេ៕
អត្ថបទ៖ Mr. Mini Nano

Reviewed by Unknown
on
4:00 PM
Rating:
No comments: