Top Ad unit 728 × 90

មូល​ហេតុ​ដែល​បង្ករ​ឲ្យ​មាន​ក្លិន​​ជើង​ និង​​ វិធី​បំបាត់​ក្លិន​

មានមេរោគ-បាក់តេរី ផ្សិត ញើស សុទ្ធតែ​ជា​មូលហេតុ​ដំបូង​បង្អស់​ដែល​បណ្តាល​ឲ្យ​ជើង​ទាំង​ពីរ​កើត​មាន​ក្លិន​មិន​ល្អ​នៅ​ពេល​ពាក់​ស្បែក​ជើង​ឃ្លុប។



 លើសពីនេះផងទៅទៀតក៏អាស្រ័យអាកាសធាតុក្តៅសើមរួមជាមួយនឹងទំលាប់ដែលមិន បានធ្វើអនាម័យមិនបានទៀងទាត់ជើងទាំងពីរ និងទាំងស្បែកជើងទើបបានជាបណ្តាលឲ្យស្ថាន ភាពកើតមានក្លិនមិនល្អនេះកាន់តែធ្ងន់ធ្ងរថែមឡើង។ បើទោះបីជាបញ្ហាមិនមានប៉ះពាល់អ្វីចំពោះ សុខភាពក៏ដោយ ប៉ុន្តែបែរជាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ​ និងអនាម័យរបស់មនុស្សម្នាក់ៗ។

តើហេតុអ្វីទើបបានជាជើងមានក្លិនស្អុយ ?


  បើនិយាយទូទាំងរូបកាយរបស់មនុស្សម្នាក់ៗចំណុចត្រង់បាតជើងជាកន្លែងប្រមូលផ្តុំនូវ ក្រពេញញើស។ ពេលជើងទាំងពីរធ្វើចលនាដើរចុះឡើងពេលឈរស្ងៀម ពេលរត់ ពេលលោតក៏ នឹងជម្រុញឲ្យក្រពេញញើសមកកាន់តែខ្លាំងដែលនាំឲ្យមានការពិបាកទ្រាំ។


            ពេលជើងទាំងពីរត្រូវស្ថិតនៅក្នុងទីកន្លែងដែលមានបរិស្ថានក្តៅ ស្អុះស្អាប់បិទជិតក្នុងស្បែក ជើងឃ្លុបប្រាកដហើយដែលវាក៏នឹងបញ្ចេញក្លិនមិនល្អមក។ មូលហេតុនោះគឺដោយសារតែញើស និងក្លិនរបស់វាមិនអាចស្ងួត ឬសាយភាយចេញទៅទីណាផ្សេងទៀតបានក្រៅតែពីស្ថិតនៅក្នុង ស្បែក​ជើង ស្រោមជើង។ ក្នុងពេលនោះដែរក៏ជាឱកាសអំណោយផលដល់ការរីកលូតលាស់ដុះ ផ្សិត និងបាក់តេរីផ្សេងៗដែលនឹងបណ្តាលឲ្យភាយចេញក្លិនស្អុយមក។

តើមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដែរឬទេក្នុងការបំបាត់ក្លិនស្អុយសាយភាពពី ជើង ?


+អនាម័យជើងឲ្យបានល្អ
            ដុសសំអាតលាងជើងដោយទឹកនិងសាប៊ូជារៀងរាល់ថ្ងៃដើម្បីបង្កបរិស្ថានស្អាតបាតក្នុងការ ជួយទប់ស្កាត់កុំឲ្យបាក់តេរីកកើតឡើង។ ធើ្វយ៉ាងនេះពិតជាមធ្យោបាយមួយដ៏ប្រសើរការពារកុំឲ្យ ផ្សិតដុះនៅជាប់នឹងជើងផងដែរ។

            គួរតែជូតសំអាតជើងឲ្យបានស្អាតស្ងួតល្អនៅមុនពេលពាក់ស្បែកជើង។ ពេលយប់មុនពេល ចូលទៅកាន់ដំណេកគួរតែត្រាំជើងទាំងពីរដោយទឹកក្តៅឧណ្ហៗលាយជាមួយអំបិលបន្តិចហើយ លាយជាមួយសារធាតុសាច់ជូរ។ ធើ្វយ៉ាងនេះមិនគ្រាន់តែជួយធ្វើឲ្យឈាមរត់ក្នុងសរសៃដំណើរការ ទៅបានយ៉ាងល្អប៉ុណ្ណោះទេគឺថែមទាំងជួយធ្វើឲ្យជើងទាំងសងខាងកាត់បន្ថយនូវក្លិនមិនល្អពេល ពាក់ស្បែកជើង។
+ការជ្រើសរើសស្បែកជើងសំរាប់ពាក់

            គួរតែជ្រើសរើសយកប្រភេទស្បែកជើងណាដែលអាចមានខ្យល់ចេញចូលបានល្អដោយមិន ផ្អាប់-ហាប់។ ប្រភេទស្បែកជើងក្រណាត់ជាស្បែកជើងដែលត្រូវបានជ្រើសរើសយកមកពាក់ ព្រោះ តែវាអាចជួយបឺតជាតិញើសបានល្អណាស់។ គួរតែចៀងវាងការប្រើប្រាស់ប្រភេទស្បែកជើងដែល ផលិតពីសរសៃសំយោគនីឡុង។            ដោយឡែកស្បែកជើងដែលប្រើប្រាស់នោះក៏ត្រូវតែមានច្រើនគូសំរាប់ធ្វើការផ្លាស់ប្តូរគ្នា ហើយក៏គួរទំលាប់ដោះស្បែកជើងចេញដើម្បីកុំឲ្យមានក្លិន៕

អត្ថបទ ៖ Mr. Mini Nano


មូល​ហេតុ​ដែល​បង្ករ​ឲ្យ​មាន​ក្លិន​​ជើង​ និង​​ វិធី​បំបាត់​ក្លិន​ Reviewed by Unknown on 4:00 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.