កន្លែងប្លែកៗ និងស្រស់ស្អាត ទាំង ១៥ ក្នុងពិភពលោក
នៅលើពិភពលោកនេះមានរឿងប្លែកៗ និង អស្ចារ្យ ជាច្រើនដែលរឿងមួយចំនួនត្រូវបានលាតត្រដាង និង មួយចំនួនទៀតនៅតែជារឿងអាថ៍កំបាំង។ ថ្ងៃនេះ Cambomag និងនាំអារម្មណ៍ប្រិយមិត្តមកទស្សនារូបភាពនៃកន្លែងប្លែកៗ ជុំវិញពិភពលោក ដែលអ្នកនឹងស្មានមិនដល់ ។
1.) Lake Hillier, “ បឹងពណ៌ផ្កាឈូក” ស្ថិតនៅភាគខាងលិចប្រទេសអូស្រ្តាលី
Lake Hillier ស្ថិតនៅក្នុងបណ្តុំកោះ Recherche Archipelago ហើយវាមានឈ្មោះល្បីដោយសារ ទឹករបស់វាមានពណ៌ផ្កាឈូក។ អ្នកវិទ្យាសាស្ត្រកំពុងតែព្យាយាមរកមូលហេតុដែលធ្វើឲ្យទឹកក្នុងបឹងនេះមានពណ៌ផ្កាឈូក តែបើតាមទ្រឹស្តីជាក់ស្តែងវាអាចបណ្តាលមកបីប៉ាតេរីដែលនៅក្នុងទឹកបឹងនេះ។ កុំឃើញទឹកបឹងនេះពណ៌ផ្កាឈូកហើយគិតថាមិនអាចងូតបានឲ្យសោះ ព្រោះទឹកបឹងនេះមិនត្រូវបានអាជ្ញាធរហាមប្រាណថាមិនឲ្យងូតនោះទេ។

2.) ភ្នំឥន្ធនូ ស្ថិតនៅខេត្ត Gansu , ប្រទេស ចិន
ភ្នំនេះមានទីតាំងស្ថិតនៅឧទ្យាន Zhangye Danxia Geological ខេត្ត Gansu , ប្រទេស ចិន ។ ថ្មភ្នំដែលមានពណ៌ចំរុះត្រូវបានគេរកឃើញថាមានអាយុកាលជាង 24 លានឆ្នាំមកហើយ ហើយមូលហេតុដែលធ្វើឲ្យវាមានពណ៌ដូចនេះដោយសារសំនិកពីទឹកភ្លៀង។

3.) អង់តាក់ទិក
អង់តាក់ទិកត្រូវបានគេហៅវាថាជាទ្វីបទឹកកក ដែលមានទីតាំងនៅប៉ូលខាងត្បូង ហើយផ្ទៃដីនៅទ្វីនេះត្រូវបានគ្រប់ដណ្តប់ទៅដោយផ្ទាំងទឹកកកយ៉ាងក្រាស់។ ដោយសារផ្ទាំងទឹកកកនេះហើយបានបង្កើតជាទេសភាពដ៏ស្រស់ស្អាត តែទេសភាពបែបនេះមានមនុស្សតិចតួចណាស់ដែលអាចបានឃើញវាដោយផ្ទាល់ភ្នែក។
4.) ភ្នំភ្លើង Three Sisters , ស្ថិតនៅ រដ្ឋOregon, សហរដ្ឋអាមេរិច
មូលហេតុដែលគេហៅឈ្មោះវាថា Three Sister (បងប្អូនស្រីបីនាក់) ដោយសារភ្នំភ្លើងមួយនេះមានកពូលចំនួន ៣។ ហើយកំពូលទាំងបីគឺមានឈ្មោះផ្ទាល់ខ្លួន កំពូលនៅខាងជើងមានឈ្មោះថា Faith (ជំនឿ) កំពូលកណ្តាលមានឈ្មោះថា Hope (ក្តីសង្ឈឹម) និង កំពូលនៅខាងត្បូងមានឈ្មោះថា Charity (សប្បុរសធម៌) ។
5.) កោះ Apostle , ស្ថិតនៅរដ្ឋ Wisconsin, សហរដ្ឋអាមេរិច
កោះ Apostle ស្ថិតនៅក្នុងបឹង Superior រដ្ឋ Wisconsin, សហរដ្ឋអាមេរិច ។ កោះ Aspostle មានរោងភ្នំមួយដ៏ស្រស់ស្អាត ដែលពោពេញទៅដោយទឹកកកដ៏ស្រស់ស្អាតនៅក្នុងរដូវរងារ។
6.) ផែនទឹកកក Mendenhall , ស្ថិតនៅរដ្ឋ Alaska, សហរដ្ឋអាមេរិច
Mendenhall គឺជាផ្ទាំងទឹកកកដ៏វែង និង ស្រស់ស្អាតមួយនៅក្នុងពិភពលោក ទេសភាពបែបនេះអ្នកនឹងបានឃើញតែក្នុងរដូវរងារប៉ុណ្នោះ។
7.) Goðafoss, ស្ថិតនៅប្រទេសអ៊ីស្លង់ (Iceland)
Goðafoss មានន័យថា ទឹកធ្លាក់របស់ព្រះជាម្ចាស់ ហើយទឹកជ្រោះមួយនេះមានកំពស់ប្រមាណជា 12 ម៉ែត្រប៉ុន្នោះ ប៉ុន្តែបើនិយាយពីទេសភាពវិញគឺស្រស់ស្អាតរកលេខដាក់គ្មានតែម្តង់។

Martin Bailey

Nagesh Mahadev
5.) កោះ Apostle , ស្ថិតនៅរដ្ឋ Wisconsin, សហរដ្ឋអាមេរិច
កោះ Apostle ស្ថិតនៅក្នុងបឹង Superior រដ្ឋ Wisconsin, សហរដ្ឋអាមេរិច ។ កោះ Aspostle មានរោងភ្នំមួយដ៏ស្រស់ស្អាត ដែលពោពេញទៅដោយទឹកកកដ៏ស្រស់ស្អាតនៅក្នុងរដូវរងារ។
Brian Peterson/Star Tribune
6.) ផែនទឹកកក Mendenhall , ស្ថិតនៅរដ្ឋ Alaska, សហរដ្ឋអាមេរិច
Mendenhall គឺជាផ្ទាំងទឹកកកដ៏វែង និង ស្រស់ស្អាតមួយនៅក្នុងពិភពលោក ទេសភាពបែបនេះអ្នកនឹងបានឃើញតែក្នុងរដូវរងារប៉ុណ្នោះ។
John Mearig
7.) Goðafoss, ស្ថិតនៅប្រទេសអ៊ីស្លង់ (Iceland)
Goðafoss មានន័យថា ទឹកធ្លាក់របស់ព្រះជាម្ចាស់ ហើយទឹកជ្រោះមួយនេះមានកំពស់ប្រមាណជា 12 ម៉ែត្រប៉ុន្នោះ ប៉ុន្តែបើនិយាយពីទេសភាពវិញគឺស្រស់ស្អាតរកលេខដាក់គ្មានតែម្តង់។
8.) The Devil’s Punchbowl ស្ថិតនៅភាគកណ្តាលនៃរដ្ឋ Oregon, សហរដ្ឋអាមេរិចThe Devil’s Punchbowl គឺជារោងភ្នំមួយដ៏ស្រស់ស្អាតរបស់ សហរដ្ឋអាមេរិច ។
9.) បឹង Abraham , ខេត្ត Alberta, ប្រទេសកាណាដា
Abramham គឺជាបឹងសិប្បនិម្មិតមួយដែលកើតឡើងដោយសារការកសាងទំនប់វារីអគ្គីសនី។ ហើយទិដ្ឋភាពដែលអ្នកមើលឃើញនៅក្នុងរូបភាពនេះមិនមែនកាត់តដោយ Photoshop ទេវាជាទិដ្ឋភាពពិតប្រាកដ ដោយវាកើតឡើងនៅពេលដែលពពុះនៃឧស្ម័នបានកកជាប់នៅក្នុងទឹកកក ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ។
10.) ជ្រលងភ្នំ ភ្លើង (Valley of Fire) , រដ្ឋ Nevada, សហរដ្ឋអាមេរិច
អ្វីដែលស្រស់ស្អាតនៅក្នុងជ្រលងភ្នំភ្លើង ( Valley of Fire) នេះគឺជាផ្ទាំងថ្ម ឥន្ធនូ ដ៏ស្រស់ស្អាត ដែលមានពណ៌ចំរុះគ្នាជាច្រើន ។
11.) បឹង Spotted, នៅតំបន់ប្រជុំជន Osoyoos, ខេត្ត British Columbia, ប្រទេសកាណាដា
Spotted គឺជាបឹងមួយដែលមានរូបរាងចំលែកដោយសារតែនៅពេលដែលទឹកជនពេញបឹង វាក្លាយជាបឹងតែមួយ តែនៅពេលដែលទឹកស្រកចុះមកវិញ អ្នកនឹងឃើញបឹងជាច្រើនទៀត ហើយអ្វីដែលកាន់តែចំលែក នោះគឺ ពណ៌របស់ទឹកបឹងនៃមួយគឺខុសគ្នា។
12.) បឹង Baikal, ស្ថិតនៅ តំបន់ ស៊ីបេរី, ប្រទេសរុស្សី
ជាមួយដុំទឹកកកពណ៌ខៀវ ដែលគ្រប់ដណ្តប់ពីលើទៅដោយ ព្រិលពណ៌សក្បុស ជាមួយពន្លឹះព្រះអាទិត្យដ៏ស្រទន់ បានធ្វើឲ្យទេសភាពនៃបឹង Baikal កាន់តែស្រស់ស្អាត និងទាក់ទាញតែម្តង។
13.) រលកនៅក្នុងអន្លង់ Paria Canyon-Vermillion Cliffs Wilderness, រដ្ឋអារីស្សូណា, សហរដ្ឋអាមេរិច
រលកដែលគ្មានក្បាល គ្មានកន្ទុយ នៅលើផ្ទាំងថ្មនេះបានធ្វើឲ្យតបន់ដែលពោរពេញទៅ ដោយថ្ម មួយនេះក្លាយជាតំបន់មួយដ៏ស្រស់ស្អាត និង មានភាពល្បីល្បាញផងដែរ។
14.) ទឹកផុស (Fly Geyser), នៅ រដ្ឋ Nevada, សហរដ្ឋអាមេរិច
Fly Geyser ជាទឹកផុស ដែលកើតឡើងដោយដោយ ការខួង និងជីកយករ៉ែនៅក្នុងឆ្នាំ 1964 ហើយទឹកដែលបានផុសចេញមកអាចបាញ់បានកំពស់ 1.5 ម៉ែត្រ។ Fly Geyser ក៏ជារមនីយដ្ឋានមួយដ៏ល្បីផងដែររបស់សហរដ្ឋអាមេរិច ព្រោះកត្តាធម្មជាតិដ៏កំរ បូកផ្សំជាមួងនឹងទេសភាពដ៏ស្រស់ស្អាត
15.) ឆ្នេរសមុទ្រ Alentejo របស់ប្រទេសព័រទុយកាល
Alentejo គឺជាតំបន់ជីវចំរុះ មានសត្វនិងរុក្ខជាតិជាច្រើនប្រភេទ ដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតជាពិសេសនៅពេលថ្ងៃរះតែម្តង។
កន្លែងប្លែកៗ និងស្រស់ស្អាត ទាំង ១៥ ក្នុងពិភពលោក
Reviewed by Unknown
on
5:03 PM
Rating:
No comments: