Top Ad unit 728 × 90

លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ Toyota​ Highlander​ 2014​

Highlander ស៊េរីថ្មីនេះជាប្រភេទ រថយន្ត SUVជំនាន់ទី៣ របស់ក្រុមហ៊ុន Toyota  ដែលអាចដណ្តើមទីផ្សាររថយន្តទំនើបៗបានយ៉ាង ងាយបំផុត ។


រថយន្ត Toyota Highlander ស៊េរី២០១៤ មានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ ព្រោះវាត្រូវបានរចនាឡើងដោយក្រុមវិស្វករជំនាញ ប្រកបដោយភាពទាក់ទាញ និងត្រូវបានពង្រីកប្រវែង ទទឹង និងបណ្តោយឲ្យមានទំហំធំជាងមុន ។ ចំណែក ឯដំបូល (Roof Line) ត្រូវបានរចនាឡើងតាម បច្ចេកវិទ្យាសម័យទំនើប ផ្នែកខាងមុខបំពាក់ទៅ ដោយចង្កៀង ដែលមានពន្លឺភ្លឺច្បាស់ល្អស្រោបទៅ ដោយប្រព័ន្ធការពារអំពូលដែលការពារការប៉ះទង្គិច ផ្សេងៗ ។ នៅផ្នែកខាងក្នុងមានបំពាក់ដោយឧបករណ៍ ទំនើបៗ តុបតែងលម្អយ៉ាងសមសួនបំផុត ហើយ កៅអីអង្គុយពាសដោយស្បែកយ៉ាងប្រណីតជាលក្ខណៈ ស្តង់ដារនិងបំពាក់ទៅដោយប្រព័ន្ធពោងសុវត្ថិភាព ចំនួន ៨ សម្រាប់ការពារសុវត្ថិភាពអ្នកបើកបរ និង អ្នករួមដំណើរ ។





លក្ខណៈបច្ចេកទេស
-ប្រភេទ : SUV
-ចំណុះធុងប្រេង : ៧៣លីត្រ
ខ្នាតទំហំ និងទម្ងន់
-បណ្តោយ : ៤៧៨,៥ស.ម
-ទទឹង : ១៩១ស.ម
-កម្ពស់ : ១៧២,៩ស.ម
-គម្លាតកង់មុខ-ក្រោយ : ២៧៨,៩ ស.ម
-ទម្ងន់ : ១.៧៩០គ.ក្រ
-ចំណុះកៅអី : ៧នាក់
ប្រព័ន្ធដំណើរការ
-ម៉ាស៊ីន : ៤ស៊ីឡាំង DOHC
-ទំហំម៉ាស៊ីន : ២,៧លីត្រ
-ថាមពល : ១៨៧សេះ ក្នុងបែបផែន ៥.៨០០ជុំ/នាទី
-កម្លាំងរមួលអតិបរមា : ១៨៧ផោន-ហ៊្វ៊ឺត ក្នុងបែបផែន ៤.១០០ជុំ/នាទី
-ប្រអប់ចង្កឹះលេខ : ៦វគ្គ Automatic ECT-i
-អត្រាស៊ីប្រេងផ្លូវទីក្រុង : ១១,៧លីត្រ/១០០គ.ម
-អត្រាស៊ីប្រេងផ្លូវហាយវេ : ៩,៤លីត្រ/១០០គ.ម
-តម្លៃចេញពីរោងចក្រ : ២៩.០២០ ដុល្លារអាមេរិក/គ្រឿង ៕

អត្ថបទ៖ Mr. Rina
លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ Toyota​ Highlander​ 2014​ Reviewed by Unknown on 4:30 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.