Top Ad unit 728 × 90

គន្លឹះ​ ៩​ យ៉ាង​អាច​ជួយ​​ឲ្យ​​អ្នក​ ឆាប់​​រក​​បាន​​ការ​​ងារ​ធ្វើ​

ក្នុង​​ស​​ង្គ​ម​ដែ​លពោ​រ​ពេ​ញដោ​យ​កា​រ​ប្រកួ​ត​ប្រ​ជែ​ង​គ្រប់​បែ​ប​យ៉ា​ង​ ស​ព្វ​ថ្ងៃ​នេះ​ ​មនុ​ស្ស​ម្នា​ក់​ៗ​តែង​ស្វះ​ស្វែ​ង​រក​កា​រ​ងា​រធ្វើ​ ​ដែ​ល​ខ្លួ​នពេ​ញ​ចិ​ត្ត​ ​ប៉ុន្តែ​ ​​ពុំមែ​ន​ចេះ​តែរ​ក​ ​បា​ន​ងាយ​ៗ​នោះ​ទេ​។​ ដូ​ច្នេះ​ ​ដើ​ម្បី​ឱ្យ​អ្ន​កឆា​​ប់រ​ក​កា​រ​ងារ​បា​ន​ធ្វើ​ ​ហើយ​ជា​កា​រ​ងា​រ ​ល្អ​ៗ​នោះ​ ​អ្នក​គួ​រ​មា​នគន្លឹះ ៩ ចំ​ណុ​​ច​ ដូ​ច​ខា​ង​ក្រោម។



1-​ស​ម​ត្ថភា​ព​ក្នុ​ង​កា​រធ្វើ​កា​រ
 មុននឹងគេសម្រេចចិត្តអញ្ជើញអ្នកដាក់ពាក្យ មកសម្ភាសន៍ ពួកគេត្រូវប្រាកដក្នុងចិត្តជាមុនសិន ស្តីពីលក្ខខណ្ឌនេះ។ ដូច្នេះ អ្នកត្រូវផ្តល់ព័ត៌មានលម្អិត អំពីសមត្ថភាពក្នុងការងាររបស់អ្នក តាមរយៈ ប្រវត្តិរូបសង្ខេប (ជ្វ) ឱ្យបានច្បាស់លាស់។

2-ធ្វើការងាររហ័សរហួន
បើអ្នកមិនមែនជាបុគ្គលិកថ្នាក់ទាប ចៅហ្វាយ ភាគច្រើន សម្លឹងរកមនុស្សដែលអាច “ធ្វើការបាន ឆាប់រហ័ស”។ ដូច្នេះ បញ្ជាក់ឱ្យគេឃើញថា អ្នក យល់ដឹងពីបែបបទធ្វើការបានយ៉ាងឆាប់រហ័ស និង អាចទំនាក់ទំនងការងារបានយ៉ាងទាន់ចិត្ត។

3-ភាពជឿជាក់លើខ្លួនឯង
ចៅហ្វាយនាយរមែងប្រាកដក្នុងចិត្តថា អ្នក អាចធ្វើការបានល្អ ដែលទំនុកចិត្តនេះ អាចបង្កើតឡើង បាន តាមរយៈការមើលឃើញពីភាពជឿជាក់របស់ អ្នក ដែលអាចបញ្ចោញបានច្រើនវិធី ដូចជា ពាក្យសម្តី យ៉ាងមុតមាំ ដូចជាការនិយាយថា “ខ្ញុំនឹង (ធ្វើ បែបនេះ)” ឬ “ខ្ញុំដឹងថា…” ឬ “ចំពោះគំនិតរបស់ ខ្ញុំ…” បញ្ជាក់ឱ្យឃើញពីបុគ្គលិកលក្ខណៈម៉ឺងម៉ាត់ ឥរិយាបថ ការសម្លឹងកែវភ្នែក និងភាសាកាយវិការ និងបញ្ជាក់ឱ្យឃើញពីជោគជ័យជាបន្តបន្ទាប់ របស់ អ្នក ព្រោះពួកគេនឹងមិនជឿជាក់លើអ្នកឡើយ បើ ឃើញជោគជ័យត្រង់នេះបន្តិច ត្រង់នោះបន្តិច ក្នុង រយៈពេលរាប់សិបឆ្នាំនោះ។

4-មានភាពពេញចិត្តក្នុងការងារ
ក្រុមហ៊ុនរមែងសម្លឹងរកមនុស្សដែលត្រៀមខ្លួននឹងបោះជំហានទៅមុខ ក្នុងក្របខ័ណ្ឌមុខនាទី ការងារដែលកំណត់ទុក ដែលបញ្ជាក់ឱ្យឃើញថា អ្នករីករាយនឹងធ្វើការខ្លាំងឡើង ដើម្បីស្វែងរក ជោគជ័យ។

5-ភាពចុះសម្រុង
 ក្រុមហ៊ុនរមែងស្វែងរកមនុស្សដែលមាន បុគ្គលិកលក្ខណៈ និងការប្រព្រឹត្តិដែលអាចចុះ- សម្រុងនឹងតម្រូវការក្នុងមុខតំណែងការងារ និង វប្បធម៌របស់អង្គភាពបាន។ ដូច្នេះ ក្នុងអំឡុងពេល សម្ភាសន៍ការងារ គួរចៀសវាងការរិះគន់ចៅហ្វាយ ចាស់ ឬបន្ទោសអ្នកដទៃ ពីភាពខ្ជិលច្រអូសក្នុងការងារ ចូរបង្ហាញឱ្យឃើញតែពីទស្សនគតិ ក្នុងផ្លូវវិជ្ជមាន ជានិច្ច។

៦-គំនិតយោបល់
 ចូរបង្ហាញពីថាមពល ភាពអន្ទះសា និងការ ប្រឹងប្រែងធ្វើអ្វីៗឱ្យបានល្អបំផុត។ ត្រូវបង្ហាញពីភាព ស្វាហាប់របស់អ្នក ចេញមកគ្រប់ពេលដែលមាន ឱកាស នឹងធ្វើឱ្យអ្នកមានឱកាសបានការងារធ្វើខ្ពស់។

7-ចំណេះដឹងសង្គម និងការមាន ចំណែករួម
ផ្តល់តម្លៃ និងលើកសរសើរអ្នកដទៃ ក្នុង ពេលសម្ភាសន៍ និយាយពីការងារជាក្រុម និងការ លះបង់ចំពោះការងារ បង្ហាញពីការចូលរួមចំណែក របស់អ្នក ក្នុងការងាររបស់សហគមន៍ ទាំងផ្នែកសង្គម និងតួនាទីការងារ។

8-ចំណេះដឹងផ្នែកទំនាក់ទំនង
 ទំនាក់ទំនងបានល្អ គឺត្រូវមានចំណេះដឹង ក្នុងការ និយាយ និងសរសេរខ្លាំងពូកែ ហើយការចេះប្រើវិធី ក្នុងការនិយាយស្តីបានយ៉ាងសមរម្យ បង្ហាញឱ្យ ចៅហ្វាយនាយអ្នកយល់ឃើញថា អ្នកមានចំណេះដឹង ក្នុងការទំនាក់ទំនង និងប្រើវាបានយ៉ាងល្អ។

9-ភាពជាអ្នកដឹកនាំ
 ភាពជាអ្នកដឹកនាំ មិនមែនគ្រាន់តែជាគុណ-សម្បត្តិរបស់អ្នកជំនួញប៉ុណ្ណោះទេ តែបុគ្គលិកផ្នែក បោសសម្អាត ក៏អាចបង្ហាញភាពជាអ្នកដឹកនាំបាន ដោយការរកវិធីធ្វើការរបស់ខ្លួនឯង ឱ្យប្រសើរឡើង ឬធ្វើខ្លួនជាគំរូដល់មិត្តរួមការងារ បញ្ជាក់ឱ្យចៅហ្វាយ-នាយឃើញថា អ្នកក្លាហាននឹងធ្វើជាអ្នកដឹកនាំ មិនថា នៅក្នុងកម្រិតណា ឬតួនាទីណាក៏ដោយ៕

អត្ថបទ៖ Mr. Mini Nano



គន្លឹះ​ ៩​ យ៉ាង​អាច​ជួយ​​ឲ្យ​​អ្នក​ ឆាប់​​រក​​បាន​​ការ​​ងារ​ធ្វើ​ Reviewed by Unknown on 4:00 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.