វិធីបំបាត់មុននៅលើផ្ទៃមុខសម្រាប់យុវវ័យកំពុងឡើងខ្លួន
មុនគឺជារោគរំខានផ្លូវអារម្មណ៍យ៉ាងសំខាន់ដល់បណ្តាយុវវ័យរបស់យើង ដែលកត្តាសំខាន់បំផុតគឺកើតចេញពីការផ្លាស់ប្តូរអ័ម៉ូនភេទ។ គេចាប់ផ្តើមឃើញមុនបានវាយលុកលើផ្ទៃមុខយុវវ័យទៅតាមវ័យខុសៗគ្នា ដែលអ្នកខ្លះមានចាប់តាំងពីអាយុ១៤ឆ្នាំ រហូតដល់ខ្ទង់២០ប្លាយទើបថបថយចុះទៅវិញ។
បើចង់កម្ចាត់មុនឲ្យមានប្រសិទួ្ធភាពបណ្តាយុវវ័យ យុវនារីយើងអាចប្រើហ្វូមប្រភេទសម្អាតស្បែក និងសាប៊ូររាវលាងសម្អាតផ្ទៃមុខ ដើម្បីកម្ចាត់ភាពកខ្វក់ដែលនៅជាប់ក្នុងរន្ធរោមចេញ បន្ទាប់មកប្រើទឹកក្តៅខ្លាំងចាក់ទៅក្នុងចានកោម ហើយឪនមុខចុះដើម្បីឲ្យចំហាយទឹកក្តៅជួយបើករន្ធរោមឡើងវិញ វិធីនេះគឺអាចជួយបំបាត់មុនបានមួយកម្រិតផងដែរ។
មួយទៀតគឺយកទឹកក្រូចឆ្មាលាយជាមួយស៊ុតស២គ្រាប់ (ស៊ុតសសុទ្ធ) វាយបញ្ជូលគ្នាឲ្យសព្វល្អ ហើយយកមកលាបស្តើងៗនៅលើផ្ទៃមុខ បន្ទាប់មកកាត់ក្រដាសជូតមាត់ជារាងបួនជ្រុងឲ្យបាន៥សន្លឹករួចយកមកបិទលើថ្ងាស ច្រមុះ ចង្កា និងថ្ពាល់ទាំងសងខាង ហើយត្រូវទុករហូតក្រដាសចាប់ផ្តើមរឹងដែលមានរយៈពេលប្រហែលជា៥នាទី។
នៅពេលឃើញថា ក្រដាសចាប់ផ្តើមរឹងល្មមហើយត្រូវបកចេញដោយថ្នមៗបន្តិចម្តងៗ ពីលើផ្ទៃមុខនោះអ្នកនឹងបានឃើញមុនមួយចំនួនខ្លះរបកចេញមកជាមួយពុំខាន។ នៅពេលរួចរាល់ហើយយើងអាចធ្វើការលាងសម្អាតផ្ទៃមុខដោយទឹកត្រជាក់ខ្លាំង ដើម្បីបិទរន្ធរោមវិញជាការស្រេច៕
អត្ថបទ ៖ Mr. Rina

Reviewed by Unknown
on
4:00 PM
Rating:
No comments: