Ford Mustang ស៊េរី 2015 មើលហើយចង់តែមើលទៀត
Ford Mustang គឺជាប្រភេទរថយន្តស្ព័រដ៏ប្រណិតរបស់ Ford ហើយនៅក្នុងអត្ថបទនេះខ្ញុំនឹងលើកយកនូវ រថយន្ត Ford Mustang ស៊េរីឆ្នាំ 2015 ដែលជាស៊េរីចុងក្រោមមកបង្ហាញជូនប្រិយមិត្ត។
Ford Mustang 2015 ត្រូវបានអភិវឌ្ឍន៍រូបរាង កំលាំង និង បច្ចេកវិទ្យាកាន់តែទំនើបជាងមុនទៅទៀត។ ចំពោះកំលាំងម៉ាស៊ីនរបស់វា មានបីជំរើស សំរាប់អតិថិជនជ្រើសរើស ៖
នេះគ្រាន់តែសង្ខេបត្រួសៗ ប៉ុន្នោះ ព្រោះ Ford Mustang នៅមានលក្ខណះពិសេសជាច្រើនទៀតផងដែរ។ សំរាប់រថយន្តនេះមានតម្លៃ ចន្លោះពី $23,600 - $41,600 នៅលើទីផ្សារសហរដ្ឋអាមេរិច៕
Ford Mustang 2015 ត្រូវបានអភិវឌ្ឍន៍រូបរាង កំលាំង និង បច្ចេកវិទ្យាកាន់តែទំនើបជាងមុនទៅទៀត។ ចំពោះកំលាំងម៉ាស៊ីនរបស់វា មានបីជំរើស សំរាប់អតិថិជនជ្រើសរើស ៖
- Shelby® GT350® ប្រើប្រាស់ម៉ាស៊ីនប្រភេទ 5.2L flat-plane crank (8,000 redline) មានកំលាំងម៉ាស៊ីនទំហំ 500 សេស
- 2.3L EcoBoost® ប្រើប្រាស់ម៉ាស៊ីនប្រភេទ EcoBoost® engine - a 2.3L ដែលមានកំលាំងម៉ាស៊ីន 310 សេស ស៊ីស៊ាំង 11.2 L/100km សំរាប់ផ្លូវក្នុងក្រុង និង 7.4 L/100km នៅលើផ្លូវ ហាយវេ។
- GT 5.0L V8 ប្រើប្រាស់ម៉ាស៊ីនប្រភេទ 5.0L V8 មានកំលាំងម៉ាស៊ីន 435 សេស ស៊ីស៊ាំង 14.7 L/100km សំរាប់ផ្លូវទីក្រុង និង 9.4 L/100km នៅលើផ្លូវ ហាយវេ។
- Balanced Power 3.7L V6 ប្រើប្រាស់ម៉ាស៊ីនប្រភេទ 3.7L V6 ដែលមានកំលាំងម៉ាស៊ីន 300 សេស ស៊ីស៊ាំង 12.4 L/100km សំរាប់ផ្លូវទីក្រុង និង 8.4 L/100km នៅលើផ្លូវហាយវេ។
ក្រៅពីកំលាំងម៉ាស៊ីន ដ៏ខ្លាំងក្លា Ford Mustang 2015 ក៏បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបជំនាន់ចុងក្រោយជាច្រើន ដែលមានដូចជា ៖
- ប្រព័ន្ធបញ្ឆេស និង ពន្លត់ម៉ាស៊ីនរថយន្តដ៏ទំនើប ៖ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែយកដៃទៅចុចលើប៊ូតុង Engine ។
- BLIS® (Blind Spot Information System) ជាប្រព័ន្ធសុវត្ថិភាពដ៏ទំនើបដែល មុខងាររបស់វាគឺ ប្រកាស់ដំនឹងនៅពេលយានយន្តផ្សេងបានចូលដល់ចំនុច Blind Spot ( ចំនុចដែលយើងត្រូវប្រុងប្រយ័ត្ន) ដែលចាប់ដោយរ៉ាដារបស់រថយន្ត ដើម្បីបញ្ជាស់ការប៉ះទង្គិចផ្សេងៗ។
- Adaptive Cruise Control ៖ ជាប្រព័ន្ធគ្រប់គ្រង់ល្បឿននិងហ្រ្វាំង ដែលមានតួនាទីបញ្ជាស់ការប៉ះទង្គិចទៅនឹងយានយន្តឬ ឧបសគ្គដែលមានពីមុខរថយន្ត។
- Rain-Sensing Wipers ៖ ប្រព័ន្ធគ្រប់គ្រង់ផ្លិតទឹកដោយស្វ័យប្រវត្តិ ដោយវានឹងដំនើរការផ្លិតទឹករបស់រថយន្តដោយស្វ័យប្រវត្តិនៅពេលដែលមានភ្លៀងរឺព្រិល។
- អេក្រង់ Touch Screen សំរាប់បញ្ជារការតភ្ជាប់ពីទូរស័ព្ទមកកាន់រថយន្ត ផែនទី និងសីតុណ្ហភាព ចាក់ MP3 ជាដើម។
ប្រភព ៖ Ford
ប្រែសំរួល ៖ Dee
Ford Mustang ស៊េរី 2015 មើលហើយចង់តែមើលទៀត
Reviewed by Unknown
on
4:00 PM
Rating:
No comments: