គ្រាន់តែគេងសោះស្អាតដែរ!!!
ការបរិភោគបន្លែ ផ្លែឈើជារៀងរាល់ថ្ងៃបានជួយឲ្យសុខភាពល្អនិងសម្រស់ស្រស់ស្អាតបែបធម្មជាតិផងដែរ។ តែអ្វីដែលមិនអាចខ្វះបានបន្ទាប់ពីការបរិភោគនោះគឺការគេងគ្រប់គ្រាន់ក៏បានដើរតួយ៉ាងសំខាន់ដែរចំពោះការថែរក្សា សម្រស់ និងសុខភាពរបស់យើងឲ្យកាន់តែល្អ។
ព្រោះការគេងបានគ្រប់គ្រាន់នេះ និងជួយឲ្យស្បែកនៃរាងកាយ និង ទាំងស្បែកមុខយើង ភ្លឺរលោងស្រស់ស្រាយជានិច្ច។ការគេងមិនគ្រប់គ្រាន់ ការអត់ងងុយ ឬមិនបានគេងត្រឹមតែ១យប់ប៉ុណ្ណោះបានបង្ហាញផលប៉ះពាល់ឲ្យឃើញច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រូញ ស្លេកស្លាំង និងខ្វះសំនើម ។ ហើយប្រសិនបើនៅបន្តអត់ងងុយបន្តទៀតនឹងផ្តល់ផលមិនល្អឲ្យ កែវភ្នែកព្រិលមិនស្រស់ថ្លា ស្បែកនៃរាងកាយ ស្រអាប់មិនស្រស់ថ្លា និងស្លេកស្លាងផង។ ប៉ុន្តែ បើអ្នកបានគេងគ្រប់គ្រាន់វិញនោះស្បែករបស់អ្នកនិងស្រស់ថ្លា តឹងណែន រលើបរលោង ផូរផង់ និងគ្មានស្នាមជ្រួញនោះទេ។ដូច្នេះអ្នកគួរចងចាំថា បើអ្នកបានគេង ៦ម៉ោងក្នុង១ថ្ងៃនោះ ចាត់ទុកថាល្អដែរ តែនូវមិនទាន់គ្រប់គ្រាន់នោះទេ ។
ដើម្បីទទួលបាននូវសម្រស់ និង សុខភាពល្អនោះអ្នកគប្បីតែគេង ឲ្យស្កប់ស្កល់ឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ។ ហើយសម្រាប់ការគេងលើស៨ម៉ោងក្នុងមួយថ្ងៃ ក៏មិនល្អដែរ ព្រោះអុកស៊ីសែនត្រូវបានខ្វះខាតសម្រាប់ចិញ្ចឹមស្បែកស្រស់និងអាចបណ្តាលឲ្យមាន ការឈឺក្បាល ងងឹតមុខផងដែរ ៕
ប្រែសម្រួល ៖ Samrach
គ្រាន់តែគេងសោះស្អាតដែរ!!!
Reviewed by Unknown
on
8:01 AM
Rating:
No comments: