Top Ad unit 728 × 90

Chelsea Arsenal និង Man City រកបានបីពិន្ទុដូចគ្នា

ក្នុង​ការ​ប្រកួត​នៅ​សប្តាហ៍​ទី១៥​នៅ​ Premier League​ កាល​ពី​យប់មិញ​ក្លិប​ Chelsea​ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​បាន​បំបាក់​ក្រុម​ភ្ញៀវ​ Hull City ​ដោយ​លទ្ធផល​ ២ទល់នឹង ០​ ។
ដោយ​២​គ្រាប់​របស់​ Chelsea​ រក​បាន​ដោយ​កីឡាករ​ Eden Hazard​ នៅ​នាទីទី៧​ និង​ មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ ​Diego Costa នៅនាទីទី៦៨​


ខណៈ​ក្លិប​ Arsenal​  ឯណោះ​វិញ​បាន​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​លើក្លិប​ Newcastle​ ដោយ​លទ្ធផល​ ៤ទល់​នឹង១​ ។
គ្រាប់​បាល់​ចំនួន​៤​គ្រាប់​របស់​​ Arsenal យប់​មិញ​រក​បាន​ដោយ​កីឡាករ​ Oivier Giroud​ ចំនួន​២គ្រាប់​គឺ​នៅ​ (នាទីទី១៥ និង៥៨) នឹង​២​គ្រាប់​ទៀត​ធ្វើ​សំរេច​ដោយ​កីឡាករ​ Santi Carzola (នៅនាទីទី​៥៤​និង​៨៩​) ទោះ​យ៉ាង​ណា​ក៏ដោយ​ក្លិប​ Newcastle​ ក៏​រក​បាន​មួយ​គ្រាប់​វិញ​ដែរ​ដោយ​កីឡាករ​ Ayoze Perez​ (នាទីទី៦៣) ។



ចំណែក​ក្លិប​ Man City​ បាន​យក​ឈ្នះ​ត្រឹម​លទ្ធផល​ ១ទល់នឹង០ ​ប៉ុនោះ​លើ​ក្លិប​​ដែល​ឈរ​នៅ​បាតតារាង​ Liecester City​ ។ ដោយ​មួយ​គ្រាប់​របស់​ Man City​ គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​របស់​កីឡាករ​ Frank Lampard នៅ​នាទីទី​៤០​ ។

អត្ថបទ​ ៖ Mr Ball
Chelsea Arsenal និង Man City រកបានបីពិន្ទុដូចគ្នា Reviewed by Unknown on 4:53 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.