Top Ad unit 728 × 90

កម្ដៅ​ Laptop​ ​អាច​​បន្ថយ​​ការ​​ផលិត​​ទឹក​កាម​​ដែល​​អាច​​ឈាន​​ទៅ​​រក​​អសមត្ថ​ភាព​​ក្នុង​​ការ​​ផ្ដល់​​កំណើត​​ឲ្យ​​កូន​​បាន​

 តើ​អ្នក​ធ្លាប់​ប្រើ​កុំព្យូទ័រ laptop ដោយ​ដាក់​វា​លើ​ភ្លៅ​រហូត​ដល់​ក្ដៅ​ដល់​សាច់​ដែរ​ឬ​ទេ? បើ​ធ្លាប់ សូម​ពិចារណា​ឡើង​វិញ​ពី​ទម្លាប់​នេះ។
របាយការណ៍​វេជ្ជសាស្ត្រ​មួយ​របស់​ក្រុម​អ្នកស្រាវ ជ្រាវ​ជនជាតិ​ស្វីស​បាន​និយាយ​ថា កម្ដៅ​ដែល​សាយភាយ​ចេញ​ពី​កុំព្យូទ័រ laptop មក​លើ​ស្បែក​ជា​ញឹកញាប់​នាំ​ឲ្យ​អន្តរាយ​ដល់​ស្បែក។



ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វីស​ទាំងនោះ​បាន​លើក​យក​ករណី​ក្មេង​ប្រុស​ម្នាក់​អាយុ ១២ ឆ្នាំ នៅ​អាមេរិក ដែល​ស្បែក​ភ្លៅ​ឆ្វេង​របស់​គាត់​បាន​ប្រែ​ពណ៌​ដូច​ជា​ស្លោក បន្ទាប់ពី​គាត់​បាន​លេង​ហ្គេម​ក្នុង​កុំព្យូទ័រ laptop ដោយ​ដាក់​លើ​ភ្លៅ​ប្រមាណ​ជា​ពីរ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អស់​រយៈ​ពេល​ប្រាំ​ប្រាំ​មួយ​ខែ​ក្រោយ​មក។
ករណី​មួយទៀត​បាន​កើត​មាន​ដល់​និស្សិត​​ស្រី​ម្នាក់​ដែល​រៀន​ច្បាប់​នៅ​រដ្ឋ វឺជីនញ៉ា (Virginia) បាន​មក​ព្យាបាល​ភ្លៅ​របស់​នាង ដោយ​សារ​តែ​មាន​បញ្ហា​ស្បែក​លើ​ភ្លៅ។ នាង​បាន​ប្រើ​កុំព្យូទ័រ laptop​ ដោយ​ដាក់​លើ​ភ្លៅ​របស់​ខ្លួន​ប្រមាណ​ជា ៦ ម៉ោង ក្នុង​មួយ​ថ្ងៃ​ដែល​នាំ​ឲ្យ​ចំហាយ​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ជះ​មក​ប៉ះ​នឹង​ស្បែក​ភ្លៅ​របស់​នាង។

អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា វា​មិន​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ ប៉ុន្តែ​វា​នាំ​ឲ្យ​ខូច​ស្បែក​ឡើង​ជាំ​ខ្មៅ ដែល​មិន​អាច​កែ​វិញ​បាន ហើយ​មាន​ករណី​តិចតួច​ក៏​អាច​នាំ​ឲ្យ​កើត​មាន​មហារីក​ស្បែក​ផង​ដែរ។
laptop ​អាច​បន្ថយ​ការ​ផលិត​ទឹកកាម (decrease sperm production) ដែល​អាច​ឈាន​ទៅ​រក​អសមត្ថភាព​ក្នុង​ការ​ផ្ដល់​កំណើត​ឲ្យ​កូន​បាន៕

អត្ថបទ៖ Mr. Rina


កម្ដៅ​ Laptop​ ​អាច​​បន្ថយ​​ការ​​ផលិត​​ទឹក​កាម​​ដែល​​អាច​​ឈាន​​ទៅ​​រក​​អសមត្ថ​ភាព​​ក្នុង​​ការ​​ផ្ដល់​​កំណើត​​ឲ្យ​​កូន​​បាន​ Reviewed by Unknown on 4:00 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.